ការ​ពិត​ពី​ក្រោយ​រឿង​ដែល​ថា ហ្គេម Subway Surfers ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​កុមារ​ម្នាក់!

  • 2020-08-03 02:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព័ត៌មាន​​ពាក់ព័ន្ធ​នឹង​ហ្គេម Subway Surfers កំពុង​ល្បី​ល្បាញ​ខ្លាំង​នៅ​លើ​​ប្រព័ន្ធ​បណ្ដាញ​សង្គម ដោយ​មាន​ការ​បង្ហោះ​តៗ​គ្នា​ថា ហ្គេម​ទូរសព្ទ​មួយ​ប្រភេទ​​នេះ​បង្កើត​ឡើង​ដើម្បី​ជា​ការ​រំលឹក​ទៅ​ដល់​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​​ជួប​​គ្រោះថ្នាក់​បាត់បង់​ជីវិត​ ខណៈ​រូប​គេ​កំពុង​ជិះ​​ក្ដារ​ស្គី​ឆ្លង​កាត់​ផ្លូវ​រថភ្លើង​មួយ​កន្លែង។ បន្ថែម​ពី​នេះ ក៏​មាន​ការ​​លើក​ឡើង​​ទៀត​​ថា កុមារា​​ដ៏​កម្សត់​​រូប​នេះ​គឺ​ជា​កូន​ប្រុស​របស់​​ស្ថាបនិក​​​ហ្គេម Subway Surfers ផ្ទាល់​តែ​ម្ដង។

តើ​វា​ជា​រឿង​ប្រឌិត ឬក៏​ជា​រឿង​រ៉ាវ​ពិត​ដ៏​កម្សត់​ដូច​គេ​និយាយ​? ចម្លើយ​គឺ​ថា វាគ្រាន់​តែ​​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ប៉ុណ្ណោះ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​នៅ​លើ​បណ្ដាញសង្គម។

Subway Surfers គឺ​ជា​ហ្គេម​បង្កើត​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ចំនួន​២​គឺ Kiloo និង SYBO ហើយ​វា​ត្រូវ​បាន​បញ្ចេញ​ឲ្យ​លេង​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ​២០១២។ ការ​ផ្ដួច​​ផ្ដើម​គំនិត​បង្កើត​​​​​​​ហ្គេម​នេះ​ជា​​ចម្បង​គេ​កើត​ចេញ​ពី​លោក Mathias Gredal Norvig ដែល​ជា​នាយក​ប្រតិបត្តិ​​​​​​​​​​​​​​ក្រុមហ៊ុន SYBO។ នៅ​ក្នុង​ឆ្នាំ​២០១៨ លោក Mathias បាន​ថ្លែង​​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា កត្តា​ជំរុញ​ឲ្យ​បង្កើត​ហ្គេម Subway Surfers ផ្ដើម​ពី​​ក្ដី​​​​​​​​​​​​​​ស្រឡាញ់​របស់​លោក​ចំពោះ​​​​​​​​​​សិល្បៈ​​​​តាម​ផ្លូវ ការ​ជិះ​ក្ដារ​ស្គី តន្ត្រី និង​​​​​​​ជីវិត​រស់នៅ​​​តាម​ដង​វិថី ជា​ដើម (វីដេអូ​បកស្រាយ​នៅ​ខាង​ក្រោម)៕

ប្រភព៖ Republic World ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;