ច្បាស់ៗ​ពេក​ទេ​ដឹង! កំហុស​ដែល​មិន​គួរ​កើត​នៅក្នុង​រឿង​ហុងកុង​​របស់ TVB

  • 2020-08-03 06:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


TVB គឺ​ជា​ស្ថានីយ​ទូរទស្សន៍​ល្បី​បំផុត​មួយ​នៅ​លើ​ទឹក​ដី​ហុងកុង ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ភាពយន្ត​ភាគ​ខ្នាត​តូច​ធំ​ជា​ច្រើន​រាប់​មិន​អស់។ ទោះ​មាន​បទ​ពិសោធន៍​​ច្រើន​ឆ្នាំ​ក្ដី កំហុស​ឆ្គង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​​របស់ TVB នៅ​តែ​ជៀស​មិន​ផុត​ពី​កើត​ឡើង​បាន។ វា​ប្រហែល​ជា​អាច​មក​ពី​រឿង​ខ្លះ​មាន​កញ្ចប់​ថវិកា​ផលិត​ស្ដួចស្ដើង​ទើប​បង្កើត​ជា​កំហុស​​ឆ្គង​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​បាន និង​ហួស​ចិត្ត​ជា​ខ្លាំង។

តោះ​ទៅ​​ទស្សនា​​កំហុស​ឆ្គង​​​​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

និយាយ​គ្នា​យូរ​ហើយ ការ៉េម​ដែល​តួ​ប្រុស​និង​តួ​ស្រី​ញ៉ាំ​នៅ​តែ​មិន​រលាយ ហើយ​នៅ​ថ្មី​ដដែល!

ស្នាម​ប្រឡាក់​បាត់​ទៅ​ណា​ហើយ?

​គប់​ស៊ុត​ទៅ​ចំ​ខាង​ឆ្វេង ដល់​ទៅ​ប្រឡាក់​នៅ​ខាង​ស្ដាំ​ទៅ​វិញ

មើល​កាបូប​លុយ​តួ​ស្រី

លុយ​ខ្ទាត​ចេញ​ពី​កញ្ចប់​ទៅ​ហើយ ដល់​ពេល​ធ្លាក់​មក​ក្រោម​ចូល​ទៅ​ក្នុង​កញ្ចប់​វិញ?

ចុម! ប្ដូរ​អាវ​លឿន​ម៉្លេះ?

បែប​គាត់​ប្ដូរ​អាវ​ពេល​ដើរ​តាម​ផ្លូវ​ហើយ!

ស្បែក​ជើង​តួ​ស្រី​ម្ដង​រាប ម្ដង​កែង

ទ្វារ​ឡាន​ម្ដង​បើក ម្ដង​បិទ

សរសេរ​អក្សរ​ខុស​នៅ​កាត​​​ឈ្មោះ​ប៉ូលិស

របូត​កាត​ប៉ូលិស​ទៅ​ណា​បាត់?

តួ​ស្រី​​ខ្លាច​ភ្លេច​ប៉ារ៉ូល​

តួ​ប្រុស​មើល​ទូរសព្ទ​​ក្រឡាប់​ចុះ​ក្រោម?

ចិញ្ចើម​គូរ​អត់​ស្មើ​គ្នា

ឃើញ​មុខ​តួ​ជំនួស​ឡើង​ច្បាស់ៗ​​​ពេក​ទេ​ដឹង?

បាត់​កញ្ចប់​អាហារ​ទៅ​ណា​បាត់?

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;