វៀតណាម គ្រោង​ដាក់ដេញថ្លៃ​លក់​លេខ​ពិសេស​យានយន្ត​ផ្ទាល់ខ្លួន ហើយ​លេខបែប​នេះ​អាចថ្លៃ​ជាងគេ

  • 2020-08-03 03:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម គ្រោង​អនុម័តច្បាប់ចុះបញ្ជីយានយន្តថ្មី​មួយ​ ដែលអាច​ឱ្យ​ប្រជាជន​ទិញ​លេខពិសេស​ផ្ទាល់ខ្លួន​សម្រាប់​បំពាក់លើម៉ូតូ និងរថយន្ត។ នេះបើតាមការចុះផ្សាយរបស់ Vietnam News នៅថ្ងៃទី៣ ខែសីហា ឆ្នាំ​២០២០។

ផ្លាកលេខយានយន្ត​ដែលមានលេខ «៨៨៨៨៨», លេខចុងក្រោយ «៨៦» ឬ «៦៨» ត្រូវបាន​គេយល់ថាជាលេខនាំសំណាង​ និង​ពេញ​និយម​សម្រាប់អ្នកបើកបរនៅវៀតណាម។ ចំណែកលេខចុងក្រោយ «៩» ក៏ត្រូវបានចាត់ទុកថាជាលេខហ៊ុងស៊ុយផងដែរ។ លេខ​ទាំងនេះ អាចស្ថិតក្នុងចំណោមលេខ​ដែល​មានតម្លៃថ្លៃៗជាងគេ។

បើតាមសេចក្តីព្រាងច្បាប់​ថ្មីស្តីពីចរាចរណ៍ និង​សុវត្ថិភាព​របស់​ក្រសួង​សន្តិសុខសាធារណៈ​វៀតណាម ឱ្យដឹងថា ផ្លាកលេខយានយន្តនេះ នឹងត្រូវបានបែងចែកទៅជា៣ប្រភេទ រួមមាន៖ លេខល្អ, លេខជម្រើស និង​លេខចៃដន្យ។

​ការលក់លេខពិសេសនេះ​នឹងត្រូវដាក់ដេញថ្លៃលក់នៅលើអនឡាញ។ អ្នកដែលឈ្នះការដេញថ្លៃនេះ គឺមាសិទ្ធិធ្វើជាម្ចាស់លេខ ហើយ​អាច​ផ្ទេរបាន​ ដោយមិនត្រូវបានដកហូតវិញឡើយ បើសិនមិនបាន​បំពាន​បទបញ្ញត្តិនៃការដេញថ្លៃ​ទេនោះ៕

ប្រភព៖ Vietnam News

អត្ថបទថ្មី
;