អ្នកស៊ុតចូលច្រើនជាងគេរបស់ Atalanta ខូចចិត្តប្រពន្ធផិតក្បត់ កំពុង​ពិចារណា​ឈប់​លេង​បាល់​រហូត

  • 2020-08-03 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Josip Iličić ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស្លូវ៉េនៀរ និង​ជា​ខ្សែប្រយុទ្ធ​ដែល​កំពុង​ប្រកប​អាជីព​នៅក្លឹប Atalanta ​លីគ​កំពូល​អ៊ីតាលី Serie A ត្រូវ​បាន​សារព័ត៌មាន​នានា ​(Goal, SkySport Italia) ចុះ​ផ្សាយ​ថា រូប​គេ​កំពុង​តែ​​ខូចចិត្ត​ជា​ខ្លាំង​នៅ​ពេល​ធ្វើដំណើរ​ទៅ​ដល់​ ​ស្លូវ៉េនៀរ ​បាន​ឃើញ​និង​តាម​ទាន់​ប្រពន្ធ​របស់​ខ្លួន​កំពុង​ផិតក្បត់​ នឹង​អ្នក​ផ្សេង។

ខ្សែ​ប្រយុទ្ធ​ស៊ុត​បាន​២១ គ្រាប់​ឲ្យ​ក្រុម​ Atalanta អវត្តមានរួចហើយ ​ក្នុង​ការប្រកួត​បិទ​រដូវកាល​នៅ​អ៊ីតាលី ហើយ​គេ​ក៏​អាច​នឹង​គ្មាន​វត្តមាន​លេង​តទល់​នឹង​ក្រុម​ខ្លាំង Paris Saint German ​នៅ​ទឹក​ដី​អ៊ីតាលី​ វគ្គ ៨ក្រុម​ចុងក្រោយ​ពាន​រង្វាន់ UEFA Champions League ផង​ដែរ។

តាម​ដំណឹង​ចុះ​ផ្សាយ​ខាង​លើ​នេះ កីឡាករវ័យ ៣២ឆ្នាំរូបនេះ អាចនឹង​ពិចារណា​ឈប់​លេង​បាល់​ រហូត​​ដល់​ស្ថានភាព​ផ្លូវចិត្ត​ធូរស្រាល​មក​វិញ៕

Josip Iličić
Papu Gomez មិត្តភក្តិ​របស់ Josip លើកអាវលើកទឹកចិត្តគេក្នុងប្រកួតបិទរដូវកាល
រូបក្នុង story IG ១ថ្ងៃមុនរបស់ Josip

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;