រដ្ឋមន្រ្តីអេហ្ស៊ីបឆ្លើយតបយ៉ាងម៉េច ចំពោះ Elon Musk ដែលថាពីរ៉ាមីតសង់ដោយពួក Alien
- 2020-08-03 08:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីអេហ្ស៊ីបឆ្លើយតបយ៉ាងម៉េច ចំពោះ Elon Musk ដែលថាពីរ៉ាមីតសង់ដោយពួក Alien
ចន្លោះមិនឃើញ
ភ្លាមៗក្រោយពេលស្ថាបនិកក្រុមហ៊ុន Space X លោក Elon Musk បានបង្ហោះលើទ្វីតធើកាលពីចុងខែកក្កដាថា ប្រាសាទពីរ៉ាមីត ក្នុងប្រទេសអេហ្ស៊ីប សង់ដោយមនុស្សក្រៅភពនោះ រដ្ឋមន្រ្តីអេហ្ស៊ីប បានហៅលោកឱ្យទៅមើលប្រាសាទជាក់ស្តែងតែម្តង។
លោកស្រី Rania Al-Mashat រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសអេហ្ស៊ីប បានបង្ហោះលើទ្វីតធើយ៉ាងដូច្នេះ៖ «ខ្ញុំសូមអញ្ជើញលោក (Elon Musk) និងក្រុមហ៊ុន Space X រុករកមើលការសរសេរអំពីរបៀបនៃការសាងសង់ប្រាសាទពីរ៉ាមីត ហើយក៏សូមស្វែងយល់មើលផងដែរចំពោះផ្នូរនៃអ្នកសង់ពីរ៉ាមីត។ លោក Musk ពួកយើងកំពុងរង់ចាំការមកដល់របស់លោក»។
គួរបញ្ជាក់ថា Pyramid of Giza ជាប្រាសាទពីរ៉ាមីតដែលចាស់ជាងគេ និងធំជាងគេស្ថិតនៅចន្លោះនៃប្រាសាទពីរ៉ាមីតតូចៗផ្សេងទៀតក្នុងទីក្រុងបុរាណរបស់ប្រទេសអេហ្ស៊ីប។ វាត្រូវបានសង់ឡើងចន្លោះពីឆ្នាំ២៥៦០ ទៅ ២៥៤០ មុនគ.ស។ ប្រាសាទនេះមានកម្ពស់១៤៦,៥ម៉ែត្រ៕