គួរ​ផឹក​ទឹក​អត់ មុន​ពេល​ល្អូកល្អើន​ជាមួយ​ដៃគូ​នៅ​លើ​គ្រែ?

  • 2020-08-04 08:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​នឹង​ទៅ​រក​អាហារ​ជំនួយ​ផ្នែក​សុខភាព​ផ្លូវ​ភេទ ស្ត្រីៗ​មិន​គួរ​​មើល​រំលង​ឡើយ​ចំពោះ​ការ​ទទួល​ទាន​ទឹក ព្រោះ​វា​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ណាស់​នឹក​ស្មាន​មិន​ដល់​ចំពោះ​ការ​រួម​ចំណង​មេត្រី​របស់​អ្នក។ ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​គ្រប់គ្រាន់​នឹង​ជួយ​ជំរុញ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​អ្នក​កាន់​តែ​ប្រសើរ​ឡើង។ ដើម្បី​រក្សា​កម្រិត​ជាតិ​ឲ្យ​បាន​ល្អក្នុង​ខ្លួន ​​ស្ត្រី​គួរ​​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១២​ម៉ោង​មុន​ប្រាកដ​ថា​ខ្លួន​ត្រូវ​រួម​ភេទ។ អ្នក​អាច​ពិនិត្យ​​កម្រិត​ទឹក​ថា​គ្រប់គ្រាន់ ដោយ​សង្កេត​មើល​ពណ៌​នៃ​ទឹក​នោម។ ប្រសិន​​ទឹក​នោម​មិន​សូវ​ថ្លា នេះ​បាន​ន័យ​ថា​រាង​កាយ​អ្នក​ត្រូវការ​ជាតិ​បន្ថែម​មក​បង្គ្រប់​ហើយ។

ខាង​ក្រោម​នេះ​ជា​មូលហេតុ​ខ្លះៗ ដែល​ទឹក​ផ្ដល់​ផល​វិជ្ជមាន​​​ចំពោះ​ស្ត្រី​​​ទៅ​លើ​សុខភាព​ផ្លូវ​ភេទ៖

  • បង្កើន​​ទឹក​រំអិល​នៅ​ប្រដាប់​ភេទ៖ បើ​កាល​ណា​ខ្វះ​ជាតិ​ទឹក នោះ​ប្រដាប់​ភេទ​នឹង​ឆាប់​ស្ងួត ហើយ​​អាច​បង្ក​ឲ្យ​ការ​រួម​ភេទ​មាន​ភាព​កកិត​ឈឺ។

  • ងាយស្រួល​ដល់​ចំណុច​កំពូល៖ ផឹក​ទឹក​បាន​ច្រើន​មាន​ន័យ​ថា ទឹក​រំអិល​ក៏​កើន​ច្រើន​នៅ​ប្រដាប់​ភេទ ហើយ​លំហូរ​​ឈាម​នៅ​ក្នុង​ខ្លួន​ក៏​ដើរ​ស្រួល​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​រួមភេទ​របស់​ស្ត្រី​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន និង​ងាយស្រួល​សម្រេច​កាម។

  • បន្ថែម​ថាមពល៖ ពេល​ខ្លះ​រួម​ភេទ​ហើយ​នឿយ​ហត់​ខ្លាំង​ណាស់​មែន​ទេ? នេះ​មក​ពី​កង្វះ​ជាតិ​ទឹក​ក្នុង​​រាងកាយ។ ការ​បន្ថែម​ជាតិ​ទឹក​ឲ្យ​បាន​ច្រើន​ក្នុង​ខ្លួន នឹង​ជួយ​ជំរុញ​ថាមពល​​អ្នក​ឲ្យ​កាន់​តែ​ខ្លាំង​​ទៅ​តាម​ហ្នឹង​ដែរ។

  • សម្អាត​​ជាតិ​ពុល​ចេញ​ពី​រាងកាយ៖ ការ​ទទួល​​ទាន​ទឹក​មិន​គ្រប់គ្រាន់ នឹង​​​​ធ្វើ​ឲ្យ​រាងកាយ​សម្បូរ​សារធាតុ​ពុល ហើយ​ជា​ពិសេស​នោះ​វា​នឹង​​​​​​​​​​​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​អ័រម៉ូន​សិច និង​ចំណង​ផ្លូវ​ភេទ​របស់​អ្នក។

  • មាន​ភាព​ស្វាហាប់​នៅ​ពេល​កំពុង​រួមភេទ៖ ការ​សិក្សា​មួយ​រក​ឃើញ​ថា រួមភេទ​២៥ ទៅ ៣០​នាទី ស្មើ​នឹង​រត់​​ចម្ងាយ​​ដី​ជិត ៥​គីឡូម៉ែត្រ។ ដូច្នេះ​ហើយ​បើ​គ្មាន​ជាតិ​ទឹក​គ្រប់គ្រាន់ នោះ​រាងកាយ​នឹង​មិន​អាច​ទប់ទល់​ទៅ​រួច​បាន​ឡើយ ពោល​គឺ​ងាយស្រួល​ឲ្យ​អ្នក​ឆាប់​អស់​កម្លាំង៕

ប្រភព៖ femina.in ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;