សេចក្តីព្រាងសំណើគម្រោង “ការគ្រប់គ្រងសំណល់ប្លាស្ទិក” នឹងដាក់ស្នើសុំមូលនិធិពីប្រទេស​ជប៉ុន

  • 2020-08-04 01:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យលើសេចក្តីព្រាងសំណើរគម្រោង “ការគ្រប់គ្រងសំណល់ប្លាស្ទិក” សម្រាប់ដាក់ស្នើសុំមូលនិធិពីប្រទេសជប៉ុន។ កិច្ចប្រជុំនេះ ធ្វើកាលពីថ្ងៃទី ៣ សីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង៖

១). បង្ហាញពីសេចក្តីព្រាងគ្រមោងសំណើរផ្តោតលើសាវតារ គោលបំណង លទ្ធផលរំពឹងទុក និងដៃគូចូលរួម និងពាក់ព័ន្ធគម្រោង

២). ប្រមូលធាតុចូល និងយោបល់បន្ថែមសម្រាប់ការកែសម្រួលលើសំណើរគម្រោង។

សំណើគម្រោងនេះបានផ្តោតលើការអនុវត្តសកម្មភាពនៅខេត្ត រាជធានីគោលដៅចំនួន៣ រួមមាន ខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ សម្រាប់រយៈពេល២ ឆ្នាំ និង៦ខែ ដោយផ្តោតលើសកម្មភាពមួយចំនួនរួមមាន

១. អនុវត្តគំរូសេដ្ឋកិច្ចចក្រាសំដៅជំរុញការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពសម្រាប់ប្លាស្ទិកនៅកម្ពុជា

២. ការពារ និងកាត់បន្ថយការបំពុលពីសំណល់ប្លាស្ទិក លើដី និងសមុទ្រ តាមរយៈការជំរុញក្របខណ្ឌ 4 Rs (Reduce, Reuse, Recycle និង Recovery)។

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;