អ្នកស្រាវជ្រាវ UFO ចេញមុខបញ្ជាក់បន្ថែមចំពោះ Elon Musk ដែលថាពីរ៉ាមីតសង់ដោយពួក Alien
- 2020-08-04 04:13:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រាវជ្រាវ UFO ចេញមុខបញ្ជាក់បន្ថែមចំពោះ Elon Musk ដែលថាពីរ៉ាមីតសង់ដោយពួក Alien
ចន្លោះមិនឃើញ
ក្រោយមានការភ្ញាក់ផ្អើលខ្លាំងនូវការបង្ហោះលើទ្វីតធើរបស់មេ SpaceX លោក Elon Musk ដែលថា មនុស្សក្រៅភព ជាអ្នកសង់ប្រាសាទពីរ៉ាមីត ក្នុងប្រទេសអេហ្ស៊ីប អ្នកស្រាវជ្រាវ UFO ដ៏ល្បីល្បាញម្នាក់គឺលោក Scott C Waring បានប្រកាសគាំទ្រការលើកឡើងនេះ។
លោក Scott C Waring ពន្យល់ថា ដោយមានទីតាំងក្នុងក្រុងហ្គីសា ប្រទេសអេហ្ស៊ីប ប្រាសាទពីរ៉ាមីត៣ធំៗដែលសង់តាំងពីជាង ៥ពាន់ឆ្នាំមុន គឺស្ទើរតែមិនគួរឱ្យជឿថាមនុស្សអាចសង់បាន សូម្បីតែបច្ចុប្បន្នដែលមានបច្ចេកវិទ្យាជឿនលឿនទៅហើយ ក៏មិនប្រាកដថាអាចសង់បានដែរ។
លោកអះអាងថា វាមិនអាចទៅរួចឡើយសម្រាប់កម្លាំងមនុស្សធម្មតាសង់ពីរ៉ាមីតដោយគ្មានជំនួយបច្ចេកវិទ្យាពី Alien។ មិនតែប៉ុណ្ណោះ ប្រាសាទពីរ៉ាមីត៣នោះ គឺស្របគ្នាយ៉ាងពិតប្រាកដជាមួយនឹងប្រព័ន្ធផ្កាយ៣ Belt of Orion។ បែបនេះហើយវិស័យតារាវិទ្យាលើពិភពលោកនាពេលនោះ ពុំទាន់អាចធ្វើបាននៅឡើយទេ គឺមានតែពួក Alien ទេដែលអាចធ្វើបាន។
សូមជម្រាបដែរថា ក្រោយការលើកឡើងរបស់លោក Elon Musk ខាងលើនេះ រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសអេហ្ស៊ីប លោកស្រី Rania Al-Mashat បានអញ្ជើញលោក Elon Musk ឱ្យទៅមើលប្រាសាទពីរ៉ាមីតជាក់ស្តែង ដើម្បីពិនិត្យមើលពីប្រវត្តិពិតជាក់ស្តែងនៃការសាងសង់ប្រាសាទនេះ ពិសេសពិនិត្យមើលផ្នូរអ្នកសាងសង់ប្រាសាទតែម្តង៕