ឈើប្រណិតជាង ៣តោន ត្រូវបានមន្ត្រីឧទ្យានុរក្សស្នាក់ការចំបក់ធ្វើការចាប់បាន

  • 2020-08-04 06:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


កំឡុងពេលនៃការឆ្មក់ចាប់កាលពីថ្មីៗនេះ មន្ត្រីឧទ្យានុរក្សស្នាក់ការចំបក់ធ្វើការដកហូតបាននូវឈើប្រណិតខុសច្បាប់ទម្ងន់ជាង ៣តោនពីផ្ទះមួយកន្លែង។ គ្រាក់គ្រញូងសរុប ២២៧ដុំត្រូវបានដកហូត។

គ្រញូងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ដោយចាត់ទុកថាវាជាប្រភេទឈើដែលកំពុងរងគ្រោះថ្នាក់ ហើយគ្រញូងគឺជាប្រភេទឈើដែលកំពុងមានទីផ្សារខ្លាំងដោយសារតែមានតម្រូវការពីរោងចក្រឈើខុសច្បាប់។

បើផ្អែកតាមការសន្និដ្ឋានមួយ ៨៥%នៃឈើរបស់ប្រទេសកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយផ្តល់ជាការចាប់អារម្មណ៏សម្រាប់ក្រុមហ៊ុនគ្រឿងសង្ហារឹមHongmu ដោយក្រុមហ៊ុននេះកំពុងស្វែងរកឈើប្រណិតដែលមានគុណភាពខ្ពស់ប្រភេទនេះយ៉ាងខ្លាំង។ មន្ត្រីឧទ្យានុរក្សក៏បានធ្វើការដកហូតបានបន្តិចផងដែរនូវប្រភេទឈើនាងនួន និងប្រភេទឈើប្រណិតដទៃទៀត ព្រមទាំងស្បែកសត្វ និងឈ្លូសងាប់០១ក្បាល៕

ប្រភព៖ Wildlife Alliance Cambodia

;