អនុវត្ត​តែ​វិធី​ងាយៗ៥​នេះ ស្ត្រី​ម្នាក់​អាច​សម្រក​ទម្ងន់​ជាង ៥០​គីឡូ​ឯណោះ!

  • 2020-08-05 06:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​ចំណាយ​ពេល​មិន​ដល់​២​ឆ្នាំ​ផង ស្ត្រី​សញ្ជាតិ​អាមេរិក​មួយ​រូប​​អាច​​សម្រក​ទម្ងន់​ពី ១៣០​គីឡូ​ មក​សល់​ត្រឹម​តែ​ជាង ៧០​គីឡូ​ប៉ុណ្ណោះ។ រឿង​រ៉ាវ​របស់ Kiah Twisselman បាន​ក្លាយ​ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​ដ៏​ខ្លាំង​មួយ​ចំពោះ​អ្នក​ដែល​ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​ការ​សម្រក​ទម្ងន់​មិន​បាន​សម្រេច។

ដំបូង​ឡើយ​ Kiah ធ្លាប់​គិត​ថា ទម្ងន់​របស់​នាង​​គឺ​បណ្ដាល​មក​ពី​ហ្សែន​ពី​កំណើត ហើយ​គ្មាន​វិធីសាស្ត្រ​​ណា​អាច​​ជម្រុះ​ខ្លាញ់​​ចេញ​ពី​រូបរាង​កាយ​​ដ៏​ធាត់​នេះ​​ទេ ព្រោះ​នាង​ធ្លាប់​សាក​ល្បង​​គន្លឹះ​បញ្ចុះ​ទម្ងន់​ជា​ច្រើន តែ​គ្មាន​បាន​ផល​អ្វី​ទាល់​តែ​សោះ។ យ៉ាង​ណា​មិញ ការ​ព្យាយាម​​មិន​អត់​ប្រយោជន៍​ទាំង​អស់​ឡើយ ដោយ​ក្រោយ​ពី​នាង​បាន​អាន​សៀវភៅ​មួយ​ក្បាល​ឈ្មោះ​ថា "Girl, Wash Your Face" របស់ Rachel Hollis មក នាង​បាន​រក​ឃើញ​ទម្លាប់​ចំនួន ៥ ដែល​អាច​កែប្រែ​រូបរាង​របស់​នាង​​បាន​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ។

Kiah បាន​អនុវត្ត​វិធី​សាស្ត្រ​ថ្មី​​នេះ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ លុះ​ដល់​ខែ​មករា ឆ្នាំ​២០១៩ នាង​បាន​សង្កេត​ឃើញ​លទ្ធផល​គាប់​ចិត្ត​មួយ ដោយ​​ទម្ងន់​របស់​នាង​ស្រក​បាន​ប្រហែល ១១​គីឡូ។ លទ្ធផល​បែប​នេះ​ហើយ​បាន​ជំរុញ​ទឹកចិត្ត Kiah ឲ្យ​បន្ត​អនុវត្ត​បន្ថែម​ទៀត រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នាង​សម្រក​ទម្ងន់​សរុប​បាន​ជាង ៥០​គីឡូ​ឯណោះ។

គន្លឹះ​ក្នុង​ការ​បញ្ចុះ​ទម្ងន់​របស់ Kiah មាន​ចំនួន ៥ ដូច​ខាង​ក្រោម៖

  • ក្រោក​ពី​គេង​១​ម៉ោង​មុន​លឿន​ជាង​រាល់​ដង

  • ផឹក​ទឹក​​ច្រើន​ឲ្យ​បាន​ពាក់​កណ្ដាល​នៃ​ទម្ងន់​​សរុប​របស់​នាង

  • បោះបង់​ចោល​ទម្លាប់​ញ៉ាំ​អាហារ​ដែល​នាង​គិត​ថា​មិន​ល្អ​ចំពោះ​រាងកាយ

  • ធ្វើ​ចលនា​ខ្លួន​ប្រាណ​ឲ្យ​បាន ៣០​នាទី​ក្នុង​១​ថ្ងៃ

  • សរសេរ​​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​ពី​អ្វី​ដែល​នាង​ពេញ​ចិត្ត៕

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;