ខុសពីទូរសព្ទ តម្រូវការ Tablet បែរជាមានការកើនឡើងខ្លាំង

  • 2020-08-05 01:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំងឺ​កូវីដ​១៩​បាន​បង្ខំ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​ឃុំឃាំង​ខ្លួន​ឯង​ក្នុង​ផ្ទះ ដែល​នាំ​ឲ្យ​តម្រូវ​ការ​លើ​ឧបករណ៍​​កម្សាន្ត និង​ឧបករណ៍​សម្រាប់​បំពេញ​ការងារ​នៅ​ផ្ទះ​មាន​ការ​កើន​ឡើង។ ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ PC និង​ឡេបថប​សុទ្ធ​តែ​មាន​កំណើន​ចំនួន​លក់​ច្រើន​​ខ្លាំង​​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ ហើយ​ទីផ្សារ​ Tablet វិញ​ក៏​មាន​កំណើន​មិន​ធម្មតា​ដែរ។

តាម​របាយការណ៍​របស់ Canalys បាន​បង្ហាញ​ថា​ចំនួន​លក់ Tablet ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២០ នេះ មាន​កំណើន​រហូត​ដល់ ២៦% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ​Apple នៅ​តែ​ជា​ក្រុមហ៊ុន​ឈាន​មុខ​លើ​ទីផ្សារ Tablet ដែល​លក់​បាន ១៤,២​លាន​គ្រឿង មាន​ចំណែក​ទីផ្សារ ៣៨% តាម​ពី​ក្រោយ​ដោយ Samsung លក់​បាន ៧​លាន​គ្រឿង មាន​ចំណែក​ទីផ្សារ ១៨,៧%។

ចំណាត់​ថ្នាក់​លេខ​​៣ លេខ៤ និង​លេខ៥ បាន​ទៅ​លើ Huawei, Amazon និង Lenovo ដែល​មាន​ចំនួន​លក់ ៤,៧​លាន​គ្រឿង ៣,១​លាន​គ្រឿង និង ២,៨​​លាន​គ្រឿង។ ចំនួន​លក់​របស់​ក្រុមហ៊ុន​ទាំង​៥ សុទ្ធ​តែ​មាន​ការ​កើន​ឡើង​ធៀប​នឹង​ឆ្នាំ​មុន ហើយ​កើន​ឡើង​ច្រើន​ជាង​គេ​គឺ​ក្រុមហ៊ុន Lenovo ដែល​មាន​កំណើន ៥២,៩%៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;