ឆ្ងល់អត់! ម៉េចបានជាគេមិនហោះត្រង់កាត់មហាសមុទ្រប៉ាស៊ីហ្វិក អ៊ីចឹងតែម្តងទៅ? (មានវីដេអូ)

  • 2020-08-05 04:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាល់យន្តហោះដឹកអ្នកដំណើរទាំងអស់ គឺមិនហោះត្រង់​កាត់​មហាសមុទ្រប៉ាស៊ីហ្វិក ពីទ្វីបអាស៊ី ទៅ ទ្វីប​អាមេរិក​តែម្តង​នោះទេ ពោលគឺ​ហោះ​ជា​រាងខ្សែកោង ដូចក្នុងរូបខាងក្រោមនេះបង្ហាញ។ មូលហេតុគឺ​ដោយសារ​ការធ្វើដំណើរហោះហើរបែបនេះ មានរយៈពេលខ្លីជាង សុវត្ថិភាព និង​ចំណេញ។

បើយើងមើល​លើផែនទីក្រដាស យើងអាចនឹងគិតថា បើធ្វើដំណើរហោះត្រង់កាត់ពីលើមហាសមុទ្រ​ប៉ាស៊ីហ្វិក មានចម្ងាយខ្លីជាង និង​លឿនជាង។ តែការពិតគឺមិនមែនអ៊ីចឹងឡើយ ព្រោះថា​ផែនដីមានរាងមូល ពោលគឺ​បើយើងមើលភូគោលវិញ ឃើញថា មហាសមុទ្រប៉ាស៊ីហ្វិក បានខណ្ឌចែក​ទ្វីបអាស៊ី និងអាមេរិក ឆ្ងាយពីគ្នាខ្លាំងណាស់ (សូមមើលរូបខាងក្រោម)។ ដូច្នេះ​បើធ្វើដំណើរជារាងខ្សែកោងបែបនេះ គឺ​ជិតជាង មិនតែប៉ុណ្ណោះ តាមផ្លូវខ្សែកោងបែបនេះ គឺមាន​ព្រលានយន្តហោះច្រើន ដែលយន្តហោះអាចចុះចត​ក្នុងគ្រាអាសន្នណាមួយ។ ម្យ៉ាងវិញទៀត វាក៏នឹងផ្តល់ផលចំណេញ​សម្រាប់​ក្រុមហ៊ុនអាកាសចរណ៍ផងដែរ ព្រោះ​យន្តហោះអាចចុះដាក់ភ្ញៀវ និង​បន្ថែមភ្ញៀវផងដែរ។

សូមទស្សនាវីដេអូបន្ថែមខាងក្រោម៖

ប្រភព៖ Brightside

អត្ថបទថ្មី
;