អាយុ​ក្បែរ ៤០​មែន​ពិត​ តែ​ដោយ​សារ​តិចនិក​៤​នេះ Rainie Yang ក្រមុំ​២០​ឆ្នាំ សុំ​ខ្មាស

  • 2020-08-05 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​មាន​អាយុ​ដល់​ទៅ ៣៦​ឆ្នាំ​ហើយ​ក៏​ដោយ តែ​រូប​សម្បត្តិ​របស់​តារា​សម្ដែង និង​ចម្រៀង​ស្រី​ជួរ​មុខ​តៃវ៉ាន់ Rainie Yang នៅ​តែ​ក្មេង​ដូច​ពេល​នាង​ទើប​ចូល​សិល្បៈ​ដំបូង។ ខាង​ក្រោម​នេះ​គឺ​ជាតិចនិក​ងាយ​ៗ​ដែល​តារា​ជើង​ចាស់​រូប​នេះ តែង​អនុវត្ត​ដើម្បី​រក្សា​សម្រស់​ឲ្យ​ចាំ​បាន​យូរ។

១. ផឹក​ទឹក​ឃ្មុំ​រាល់​ព្រឹក

ម្ចាស់​បទ Love Rain មាន​ទម្លាប់​ផឹក​ទឹក​ក្ដៅ​អ៊ុន​ៗ​លាយ ទឹក​ឃ្មុំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ នេះ​ក៏​ជា​សកម្មភាព​ទី​១​ដែល​នាង​ធ្វើ​រាល់​ព្រឹក​ដូច​គ្នា។ ជាមួយ​នឹង​ទឹក​ឃ្មុំ​នេះ នាង​ក៏​លាយ​ក្រូច​ឆ្មាមួយ​ចំណិត​ដើម្បី​ឲ្យ​ស្រឡះ​បំពង់​ក​ផង​ដែរ។ ថ្ងៃ​ដែល​រវល់​ខ្លាំង​ពេក នាង​នឹង​ជំនួស​វិញ​ដោយ​ទឹក​ក្ដៅ​អ៊ុន​ៗ​សុទ្ធ។

២. បិទ​ម៉ាស​សន្លឹក

មិន​ខុស​ពី​សិល្បការិនីដទៃ! ម៉ាស​សន្លឹក​គឺ​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​ស្រី​ស្អាត​ កើត​ឆ្នាំ ១៩៨៤។ ស្ទើរ​តែ​រាល់​ថ្ងៃ​ទៅ​ហើយ​ គឺ​នាង​ប្រើ​ម៉ាស​សន្លឹក​នេះ​ដើម្បី​រក្សា​សម្រស់។ Rainie ក៏​ប្ដូរ​ម៉ាស​តាម​បញ្ហា​របស់​ខ្លួន​ផង​ដែរ ដូច​ជា​ផ្ដល់​សំណើម ធ្វើ​ឲ្យ​ភ្លឺ ឬ​ធ្វើ​ឲ្យ​តឹង​ជា​ដើម។ ដើម្បី​កុំ​ឲ្យ​ខាត​ពេល ពេល​បិទ​ម៉ាស​នេះ នាង​ក៏​ឆ្លៀត​ពេល​ហាត់ Yoga ផងដែរ។

៣. ញ៉ាំ​គ្រឿង​សមុទ្រ​​ច្រើន​ជាង​សាច់

ដើម្បី​បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ឲ្យ​សាច់​ចាំ បាន​យូរ​ តួ​រឿង​​ ស្នេហា​បួនដួង កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​សុទ្ធ ដោយ​នាង​បរិភោគ​គ្រឿង​សមុទ្រ​ច្រើន​ជាង។ ក្រៅ​ពី​ជួយ​កាត់​បន្ថយ​ការ​ឡើង​គីឡូ​នោះ គ្រឿង​សមុទ្រ​ក៏​ជួយ​ទប់​ស្កាត់​មិន​ភាពជ្រីវជ្រួញ​មាន​មុន​អាយុ​ផង​ដែរ​។

៤. ផ្ដោត​សំខាន់​លើ​សុខភាព​ស្ត្រី

ដោយ​សារ​តែ​​ជា​មនុស្ស​ស្រី​សម័យ​ថ្មី Rainie Yang យល់​ច្បាស់​បំផុត​ពី​បញ្ហា​សុខភាព​ស្ត្រី ដោយ​រាល់​បីខែ និង​ប្រាំមួយ​ខែ នាង​តែង​ពិនិត្យ​សុខភាព​នារី ដោយ​ផ្ដោត​សំខាន់​លើ​ការ​ពិនិត្យ​ស្បូន និង​មហារីកសុដន់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;