កម្ពុជា គ្រោង​ចរចា​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី ជាមួយប្រទេស​ធំ​មួយទៀត

  • 2020-08-05 07:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា កំពុងសិក្សា​លទ្ធភាព​ចរចា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជាមួយប្រទេស​ឥណ្ឌាមួយទៀត ដែល​នឹងជួយជំរុញ​កំណើន​ពាណិជ្ជកម្ម​ប្រទេសទាំងពីរ។ នេះបើតាមការ​លើកឡើង​របស់​លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំ​កំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន-អ៊ូសិនិក លើកទី១ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០។

លោក​បាន​សង្កត់ធ្ងន់លើចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងភាគីឥណ្ឌា ជាពិសេសលើទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម។ ការធ្វើពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងជាលំដាប់គួឲ្យកត់សម្គាល់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ ២០១៧ មានចំនួន ១២៨លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៨ កើនដល់ ២៧១លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩។

ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ​ក៏បាន​អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិយ៉ាងជិតស្និតរវាងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌា ប្រទេសជាសមាជិកអាស៊ាន និងប្រទេសនៅតំបន់មហាសមុទ្រ ក្នុងការធ្វើសេរីភាវូបណីយកម្មសេដ្ឋកិច្ច ការលុបបំបាត់វិធានការនិងរបាំងមិនមែនពន្ធគយ ការមិនគាំទ្រប្រព័ន្ធគាំពារនិយមនិងជំនួសមកវិញនូវការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមជាពិសេសការគាំទ្រវត្តមាននិងតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជំរុញឲ្យមានវេទិកាធុរកិច្ចជននឹងធុរកិច្ចជន និងជំរុញការចូលរួមពីសំណាក់សហគ្រាសធុនតូចនិងមធ្យម (SMEs)៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;