ស្រីៗគួរប្រុងប្រយ័ត្ន! កាមេរ៉ា​លួច​ថត​ទាំង​១០​ប្រភេទ​នេះ មើល​នឹង​ភ្នែក​ទទេ​ពិបាក​សម្គាល់​ដឹង​ណាស់!

  • 2020-08-06 06:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចេកវិទ្យា​ផ្នែក​កាមេរ៉ា​កាន់​តែ​ទំនើប ហើយ​ជា​ពិសេស​ប្រភេទ​កាមេរ៉ា​​ចារកម្ម (បង្កប់​លួច​ថត) ​គឺ​កាន់​តែ​​មាន​រូបរាង​តូច​ទៅៗ និង​ខ្លះ​បាន​បន្លំ​រូបរាង​ដូច​របស់​របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​អ៊ីចឹង ដែល​ពិបាក​សម្គាល់​ដឹង​ណាស់។ ខាង​ក្រោម​នេះ​គឺ​ជា​កាមេរ៉ា​ចំនួន ១០​ប្រភេទ ដែល​យើង​​នឹក​ស្មាន​មិន​ដល់​ថា​វា​អាច​លួច​សកម្មភាព​​យើង​បាន៖

១. កាមេរ៉ា​បន្លំ​ជា USB

២. កាមេរ៉ា​បន្លំ​ជា​​ជែល​សម្អាត​ខ្លួន​មនុស្ស​ប្រុស

៣. កាមេរ៉ា​បន្លំ​ជា​ដុំ​សាក​ថ្ម

៤. កាមេរ៉ា​បន្លំ​ជា​ប្រអប់​ក្រដាស​ជូត​មាត់

៥. កាមេរ៉ា​បន្លំ​ជា​ព្រី​ភ្លើង

៦. កាមេរ៉ា​បន្លំ​ជា​ច្រាស​ដុស​បង្គន់

៧. កាមេរ៉ា​បន្លំ​ជា​ឧបករណ៍​ចាប់​ផ្សែង​បារី

៨. កាមេរ៉ា​បន្លំ​ជា​នាឡិកា​អេឡិចត្រូនិច

៩. កាមេរ៉ា​បន្លំ​ជា​ឧបករណ៍​សាក​ថ្ម​ទូរសព្ទ

១០. កាមេរ៉ា​បន្លំ​ជា​ស្បែក​ជើង​កីឡា

ប្រភព៖ KIMKOMANDO ប្រែ​សម្រួល៖ ឈាង.

;