វ័យ ៥៣ ឆ្នាំ លេងជាខ្សែប្រយុទ្ធ បង្កើតកំណត់ត្រា១មិនធ្លាប់មានក្នុងពិភពបាល់ទាត់
- 2020-08-06 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ័យ ៥៣ ឆ្នាំ លេងជាខ្សែប្រយុទ្ធ បង្កើតកំណត់ត្រា១មិនធ្លាប់មានក្នុងពិភពបាល់ទាត់
ចន្លោះមិនឃើញ
Kazuyoshi Miura បានបង្កើតកំណត់ត្រាថ្មី មិនធ្លាប់មានពីមុនក្នុងពិភពបាល់ទាត់ គឺ ជាកីឡាករបាល់ទាត់តែម្នាក់គត់អាចលេងបាល់បាន ៥ ទសវត្សគឺ (១៩៨០,១៩៩០,២០០០,២០១០ និង ២០២០) ។
បច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំកំពុងលេងឲ្យក្លឹប Yokohama FC នៅលីគកំពូលជប៉ុន។ ខ្សែប្រយុទ្ធចាស់វស្សារូបនេះ បានចាប់ផ្តើមអាជីពតាំងនៅឆ្នាំ ១៩៨៦ ប៉ុន្តែទម្រង់លេង មិនធ្លាក់ចុះនៅឡើយទេ។ កាលពីឆ្នាំ ២០១៩ ខ្សែប្រយុទ្ធចាស់វស្សារូបនេះ ក៏ទើបនឹងបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Yokohama FC ផងដែរ។
កំណត់ត្រានេះកើតឡើងបន្ទាប់ពី Miura បង្ហាញខ្លួនបង្ហាញខ្លួនលើកដំបូង ក្នុងពានរង្វាន់ League Cup ឬ YBC Levain Cup ទល់នឹងក្រុម Sagan Touso កាលពីថ្ងៃពុធកន្លងទៅ និងជាការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០២០។ លទ្ធផល Yokohama ឈ្នះ ១-0 លើក្រុម Sagan ។
ស្នាដៃត្រួសៗរបស់ខ្សែប្រយុទ្ធរូបនេះមានដូចជា ឆ្នាំ១៩៩៣ Miura គឺជាកីឡាករដែលរកគ្រាប់បានច្រើនបំផុតនៅ J.League របស់ជប៉ុន ហើយឆ្នាំដដែលនោះ លោកបានក្លាយទៅជាកីឡាករល្អបំផុតរបស់ទ្វីបអាស៊ី។
Miura បានចូលរួមជាមួយក្លឹបបច្ចុប្បន្ន Yokohama FC តាំងពីលោកមានអាយុ៣៨ឆ្នាំកាលពីឆ្នាំ ២០០៥។ ចាប់ពីពេលនោះមក លោកបានបង្ហាញខ្លួន ២៥០ លើកឲ្យក្លឹប។
ជម្រាបជូនថា កំណត់ត្រាកីឡាករចំណាស់ជាងគេ កាលពីមុនកាន់កាប់ដោយខ្សែប្រយុទ្ធ Yukio Tsuchiya លេងឲ្យក្លឹប Ventforet Kofu មានវ័យ ៤២ឆ្នាំ៕