ផ្លូវកាត់ពីខេត្តបាត់ដំបង មកកោះកុង សម្រេចការសាងសង់ជាង ៣៦%ហើយ
- 2020-08-06 06:49:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវកាត់ពីខេត្តបាត់ដំបង មកកោះកុង សម្រេចការសាងសង់ជាង ៣៦%ហើយ
ចន្លោះមិនឃើញ
លោក ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង(PMU) និងអង្គភាព អនុវត្តគម្រោង (PIU) ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង សម្រេចបាន៣៦,៤% ហើយ។ ការចុះពិនិត្យមលើលនេះ ធ្វើឡើងកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
លោកអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាងសង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះសម្រេចបាន៣៦,៤% និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។
សូមជម្រាបជូនថា ផ្លូវជាតិលេខ១០នេះតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន