ក្នុងខែកក្កដា ឆ្នាំ២០២០ ខេត្តមួយនេះ មានភ្ញៀវ​ទេសចរទៅលេងកម្សាន្តច្រើនជាងគេ

  • 2020-08-07 01:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរ​ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០ ០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣ ២៣៨នាក់ កើនឡើង ១៥,៣៥% និងភ្ញៀវបរទេសមាន ១៦ ៧៩០នាក់ កើនឡើង ៩.៩៩%។

ខេត្តដែលមានភ្ញៀវទៅដើរលេងកម្សាន្តច្រើនជាងគេគឺខេត្តកំពត ដែលមានភ្ញៀវទេសចរសរុបជាង ១៤ម៉ឺននាក់ និងខេត្តកែបមានភ្ញៀវទេសចរសរុមជាង ១១ ម៉ឺននាក់។

ជាការកត់សម្គាល់ ក្នុងខែកក្កដាកន្លងមកនេះ ចំនួនភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរក្នុងស្រុកមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង ខណៈដែលអាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;