ដឹងអត់ថា ប្រទេសមួយណាដែលជាកូនពៅគេបង្អស់​ក្នុងពិភពលោក?

  • 2020-08-07 04:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មានប្រទេស​ចំនួន៥ ដែល​ទើបតែចាប់កំណើត​នៅក្រោយឆ្នាំ២០០០ ក្នុងនោះប្រទេសដែលជាកូនពៅគេបង្អស់​គឺ ប្រទេស​ស៊ូដង់ខាងត្បូង។ សូមមើលខាងក្រោម៖

១. ទីម័រខាងកើត៖ បាន​ប្រកាស​ឯករាជ្យ​ពីឥណ្ឌូណេស៊ី ក្នុងឆ្នាំ​២០០២ ក្រោយការបោះឆ្នោតប្រជាមតិ។

២. ម៉ង់តេណេក្រូ និង ៣.សែប៊ី៖ ប្រទេសទាំងពីរនេះ បានបំបែកចេញពីគ្នាហើយប្រកាស​ឯករាជ្យ​រៀងៗខ្លួន ក្នុងឆ្នាំ​២០០៦។

៤. កូសូវ៉ូ៖ ប្រកាសបំបែកខ្លួន​ជាឯកតោភាគី​ពីប្រទេសសែប៊ី ក្នុងឆ្នាំ​២០០៨។ យ៉ាងណាមិញ នៅមានប្រទេសមួយចំនួន មិនទាន់ទទួលស្គាល់រដ្ឋកូសូវ៉ូ នៅឡើយទេ ដោយចាត់ទុកថា កូសូវ៉ូ នៅតែជាខេត្តមួយរបស់ស៊ែបី។

៥. ស៊ូដង់ខាងត្បូង៖ ប្រកាស​ឯករាជ្យ​ពីប្រទេសស៊ូដង់ នៅខែកក្កដា ឆ្នាំ​២០១១ ក្រោយ​ការបោះឆ្នោតប្រជាមតិ និងក្រោយការកើតមានសង្គ្រាម​ស៊ីវិលជាច្រើនឆ្នាំ៕

ប្រភព៖ Thought Co ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;