កុមារា​សាច់​ដុំ អាយុ​ត្រឹម​៦​ឆ្នាំ តែ​ជិត​សម្រេច​​គោលដៅ​ធំ​ក្នុង​ជីវិត​បាត់​ទៅ​ហើយ!

  • 2020-08-10 06:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខុស​ពី​ក្មេង​ដទៃ​ឯ​ទៀត Arat Hosseini គឺ​ជា​កុមារា​ម្នាក់ ដែល​ស្រឡាញ់​ចូលចិត្ត​ការ​ហាត់​ប្រាណ និង​លេង​កីឡា​គ្រប់​ប្រភេទ​ជា​ខ្លាំង។ ​​​​​នៅ​ត្រឹម​វ័យ​៦​ឆ្នាំ​ប៉ុណ្ណោះ Arat មាន​រូបរាង​កាយ​​ដ៏​មាំមួន ក៏​ដូច​ជា​សាច់​ដុំ​ធំៗ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

ភាព​ល្បាញ​ល្បី​របស់ Arat បាន​ចាប់​ផ្ដើម​ឡើង​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម Instagram ក្រោយ​ពី​ឪពុក​​​​ខ្លួន​បាន​បង្ហោះ​វីដេអូ​​មួយ​បង្ហាញ​ពី​សមត្ថភាព​ឡើង​ជញ្ជាំង​ផ្ទះ​របស់ Arat។ ក្រោយ​ផ្ទុះ​ភាព​ចាប់​អារម្មណ៍ លោក Mohammad Hosseini ដែល​ជា​ឪពុក ក៏​បន្ត​បង្ហោះ​វីដេអូ​កូន​ជា​បន្ត​បន្ទាប់​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ។ ទេពកោសល្យ​ពី​កំណើត​បាន​ធ្វើ​ឲ្យ Arat ស្រឡាញ់​ការ​ហាត់​កីឡា​គ្រប់​ប្រភេទ តែ​ក្ដី​ស្រមៃ​ធំ​បំផុត​មួយ​​ទៅ​អនាគត កុមារា Arat ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​​មួយ​រូប​ដូច​និមិត្តរូប​របស់​ខ្លួន​អ៊ីចឹង​​គឺ​កីឡាករ Cristiano Ronaldo និង​កីឡាករ Lionel Messi។ សព្វ​ថ្ងៃ Arat តែង​ហាត់​កីឡា​បាល់​ទាត់​ជា​រៀងរាល់​ថ្ងៃ។

ដោយ​មើល​ឃើញ​ពី​សមត្ថភាព​កូន និង​ទឹក​ចិត្ត​ជា​ឪពុក លោក Mohammad បាន​សម្រេច​នាំ​​ក្រុម​គ្រួសារ​ចាក​ចេញ​ពី​ប្រទេស​​អ៊ីរ៉ង់ ទៅ​រស់នៅ​ឯ​ប្រទេស​អង់គ្លេស​វិញ ដែល​នៅ​ទីនោះ Arat ទទួល​បាន​ឱកាស​ធំ​គឺ​មាន​​ការ​អញ្ជើញ​ឲ្យ​​ចូលរួម​ហ្វឹកហាត់​នៅ​ក្នុង​ក្លឹប​​បង្រៀន​​បាល់ទាត់​ផ្លូវការ Liverpool Academy។ សូម​បញ្ជាក់​ថា នៅ​អង់គ្លេស មិន​មែន​មាន​តែ​ក្លឹប​១​នោះ​ទេ​ដែល​ចង់​ឲ្យ Arat ចូលរួម​ក្រុម​របស់​ខ្លួន ពោល​គឺ​មាន​ច្រើន​ក្លឹប​បាល់ទាត់​ជា​ច្រើន​ឯ​ទៀត គឺ​គ្រាន់​តែ Arat ជ្រើស​យក​ Liverpool ប៉ុណ្ណោះ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

;