ក្រោយ​យក​ពន្ធ! តើកម្ពុជា នាំចេញអង្ករទៅ​​ទីផ្សារអឺរ៉ុប កើនឡើង​ ឬធ្លាក់ចុះ?

  • 2020-08-10 01:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឱ្យដឹងថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុបក្នុងរយៈពេល ៧ខែ ឆ្នាំ​២០២០ មានការកើនឡើង​ចំនួន ៣៧,៧% បើប្រៀបធៀប​នឹង​រយៈពេលដូចគ្នា​ក្នុងឆ្នាំ​២០១៩ ពោលគឺ ៧ខែឆ្នាំ​២០១៩ មានចំនួន ១០៤ ៧៥៦តោន និង ៧ខែ ឆ្នាំ​២០២០ មានចំនួន ១៤៤ ២៤៧តោន។

សូម​រំលឹក​ថា កាលពី​ខែមករា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បាន​ចាប់ផ្តើមគិត​ពន្ធ​លើអង្ករ​កម្ពុជា ចំនួន​៤ប្រភេទ ដែល​នឹង​ធ្វើឱ្យ​កម្ពុជា ខាតបង់​លើការ​បង់ពន្ធ​នេះ ប្រមាណ ៥០លាន​ដុល្លារ​ក្នុង១ឆ្នាំ​។ EU បាន​សម្រេច​កំណត់ពន្ធ​តម្លៃ ១៧៥អឺរ៉ូ ក្នុង​អង្ករ១តោន​នៅឆ្នាំ​ដំបូង បន្ទាប់​មក​អត្រា​ដកហូត​ពន្ធ​គយ​នឹងធ្លាក់ចុះ​ដល់​ចំនួន ១៥០អឺរ៉ូ​នៅឆ្នាំ​ទីពីរ ហើយ​នៅឆ្នាំទី៣ អត្រា​ពន្ធគយ​លើ​អង្ករ​នាំចូល​ពីកម្ពុជា នឹង​ធ្លាក់ចុះ​មក​នៅត្រឹម​១២៥អឺរ៉ូ ហើយ​នៅឆ្នាំ​បន្ត​​បន្ទាប់​តម្លៃ​នឹងធ្លាក់​ចុះ​បន្ថែម​ផងដែរ៕

អត្ថបទថ្មី
;