តារា​សម្ដែងស្រី​ទម្ងន់​​ជាង​១០០​គីឡូ ដើរ​តួសំខាន់ក្នុង​រឿង​ សាម​កុក ស៊េរីថ្មី

  • 2020-08-10 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគបុរាណ សាម​កុក​ថ្មី ដែល​ផលិត​ឡើង​ដោយ​ជប៉ុន តារា​សម្ដែង​ស្រី Naomi Watanebe នឹង​រ៉ាប់រង​តួ កំពូល​សម្រស់ Diao Chan។ នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​តួ​អង្គ​នេះ​ត្រូវ​បាន​សម្ដែង​ដោយ​តារា​ដែល​មាន​ទម្ងន់​ជាង​១០០​គីឡូ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​ចិន​បាន​រាយការណ៍​ពី​គំរោង​ថត​ខ្សែ​ភាពយន្ត​ភាគ សាម​កុក ជំនាន់​ថ្មី​ដែល​ផលិតដោយ​ប្រទេស​ជប៉ុន​ផ្ទាល់។ ទន្ទឹម​នឹង​នេះ ក្រុមការងារ​របស់​រឿង​ខាង​លើ ក៏​ប្រកាស​ពី​តួអង្គ​នៅ​ក្នុង​រឿង​ផង​ដែរ។

តាម​នោះ​ដែរ តួអង្គ Diao Chan ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រាជិនី​សម្រស់​សម័យ​សាមកុក​នោះ ត្រូវ​បាន​សម្ដែង​ដោយ​តារា​កំប្លែង​ស្រី​ ទម្ងន់​ធ្ងន់ Naomi Watanabe។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ Diao Chan ត្រូវ​បាន​គេ​បរិយាយ​ថា​ជា​នារី​ដែល​មាន​រាង​ស្គម​ស្ដើង ដូច​នេះ ក្រុមការងារ​ខាង​លើ​ត្រូវ​បាន​គេ​លើក​ឡើង​ថា ធ្វើ​អ្វី​ដែល​​ប្លែក​មិន​ដែល​មាន​ពី​មុន។

ទោះ​បី​ជា​ទស្សនិកជន​ជប៉ុន ហាក់​មិន​មាន​ប្រតិកកម្ម​អ្វី​ខ្លាំង​នឹង​ព័ត៌មាន​ខាង​លើ​មែន​ពិត តែ​ទស្សនិកជន​ចិន​ហាក់​មិន​ពេញ​ចិត្ត​នឹង​ការ​ជ្រើស​រើស​តួ​នេះ​ឡើយ ដោយ​ពួក​គេ​គិត​ថា ជប៉ុន​យក​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​លេង​សើច ត្បិត​តារា​សម្ដែង​នេះ មាន​រូប​រាង​ខុស​ពី​អ្វី​ដែល​ប្រវត្តិ​ចារ​ទុក៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;