ដឹងអត់! គេហែកកូរ៉េជាពីរយ៉ាងម៉េច?
- 2020-08-10 04:17:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់! គេហែកកូរ៉េជាពីរយ៉ាងម៉េច?
ចន្លោះមិនឃើញ
បន្ទាប់ពីការដកទ័ពចេញរបស់ជប៉ុន ឧបទ្វីបកូរ៉េត្រូវបានបែងចែកជាពីរត្រង់ខ្សែស្របទី៣៨។ ការបែងចែកនេះ ធ្វើឡើងក្នុងសន្និសីទក្រុងផតស្តាម ខែសីហា ឆ្នាំ១៩៤៥ រវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក ក្នុងនោះ ផ្នែកខាងជើងនៃខ្សែស្របទី៣៨ (កូរ៉េខាងជើង) គ្រប់គ្រងដោយសូវៀត និងភាគខាងត្បូងនៃខ្សែស្រប (កូរ៉េខាងត្បូង) គ្រប់គ្រងដោយអាមេរិក។
សហភាពសូវៀត បានបង្កើតរដ្ឋាភិបាលកុម្មុយនិស្តនៅកូរ៉េខាងជើង ក្រោមការដឹកនាំរបស់ គីម អ៊ីលស៊ុង។ ចំណែកអាមេរិក បានបង្កើតរដ្ឋាភិបាលយោធានៅកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតី Syngman Rhee។
នៅខែមិថុនា ឆ្នាំ១៩៥០ កូរ៉េទាំងពីរបានផ្ទុះសង្គ្រាមនឹងគ្នា បង្កឡើងរដ្ឋាភិបាលកុម្មុយនិស្តកូរ៉េខាងជើងដែលមានការគាំទ្រពីសូវៀត បានវាយឆ្លងកាត់ខ្សែស្របទី៣៨ ចូលឈ្លានពានកូរ៉េខាងត្បូង។ ក្រោយមកទ័ពអង្គការសហប្រជាជាតិ ដែលដឹកនាំដោយអាមេរិក បានចូលទៅជួយកូរ៉េខាងត្បូង វាយបណ្តេញកូរ៉េខាងជើងវិញ រហូតដល់ជិតព្រំដែនចិន។ ឃើញស្ថានការណ៍មិនស្រួល ប្រទេសចិន ក្រោមការដឹកនាំរបស់លោក ម៉ៅ សេទុង បានបញ្ជូនទ័ពទៅជួយកូរ៉េខាងជើងផងដែរ។
យ៉ាងណាមិញ ការប្រយុទ្ធគ្នានេះ បានបណ្តាលឱ្យភាគីទាំងសងខាងមានទាហានស្លាប់ និងរបួសសរុបជាង ២លាននាក់ ហើយបានសម្រេចបញ្ចប់សង្គ្រាមនៅខែកក្កដា ឆ្នាំ១៩៥៣។ ព្រំដែនកូរ៉េទាំងពីរ ត្រូវវិលទៅខណ្ឌចែកដោយខ្សែស្របទី៣៨ដដែល៕