Rio Ferdinand ទស្សន៍ទាយ​ថា​ក្រុម ២ ​នេះ​នឹង​ប៉ះ​គ្នា​ ​វគ្គ​ផ្តាច់ព្រ័ត្រ​ UEFA Champions League

  • 2020-08-10 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Rio Ferdinand អតីត​ខ្សែការពារ​ក្លឹប​បិសាច​ក្រហម​ ​បាន​ជ្រើស​យក​ក្រុម​ Paris Saint-Germain និង Bayern Munich ដែល​ជាក្រុមនឹង​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។

ហេតុផល​ដែល​ពិធីករ​ទូរទស្សន៍ BT Sports ដ៏​ល្បី​ល្បាញ​រូប​នេះ​លើក​ឡើង​ក៏ព្រោះ​តែ ​ក្រុម​ជើង​ឯក​បារាំង​ ​PSG ​មាន​ស្ថិតិ​ល្អ​និង​មាន​កីឡាករល្អ​​គួរ​ឲ្យ​ចាប់អារម្មណ៍​ដូច​ជា Kylian Mbappe និង Neymar ​ដែល​ជួយ​ក្រុម​ឈ្នះ​ពាន​ក្នុង​ស្រុក​ស្ទើរ​អស់​ទៅ​ហើយ។ ចំណែក​ឯ​ ​ក្រុម​ជើង​ឯក​អាឡឺម៉ង់​​ ​ក៏​ប្រមូល​ពាន​ក្នុង​ស្រុក​អស់​ដូច​គ្នា។

Bayern បង្ហាញ​ទម្រង់​លេង​ដល់​កម្រិត​កំពូល​ ​ទម្លាយ​សំណាញ់​ទី​គូ​ប្រកួត​ដល់​ទៅ ៥៦ ​គ្រាប់​និង​បន្ត​ជ័យ​ជម្នះ​ជាប់ៗ​គ្នា ១៨ ប្រកួត​មក​ហើយ​។ បើ​គិត​ត្រឹម​វគ្គ ៨ ក្រុម​ចុងក្រោយ​នេះ នៅ​សល់​តែ ៣ ​ប្រកួត​ទៀត​ប៉ុណ្ណោះ​ ដោយហេតុ​ថា ​​ពាន​រង្វាន់ UCL 2020 ​នឹង​លេង​ដោយ​ប្រើ​រូបមន្ដ​ថ្មី ពោល​គឺ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ​ ​បើ​ចាញ់​ធ្លាក់​ តែ​ម្ដង​ ​ដូច​ទៅ​រូបមន្ត​ការ​ប្រកួត​ ពានរង្វាន់បាល់ទាត់ជើងឯក​ពិភពលោក World Cup ដូច្នេះ​ដែរ។

ឯ​ថ្ងៃ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១២ខែ​សីហា​ឆ្នាំ​២០២០​ ​នៅ​​ទឹក​ដី​កណ្ដាល​មួយ​ ​ក្នុង​ទីក្រុង​ Lisbon ព័រទុយហ្គាល់​ ។ ថ្ងៃ ១២ គូ Atalanta ប៉ះ Paris St-Germain ថ្ងៃ ១៣ គូ RB Leipzig ប៉ះ Atletico Madrid ឯថ្ងៃ១៤ គូ Barcelona ប៉ះ Bayern Munich និងថ្ងៃ១៥ គូ Manchester City ប៉ះ Lyon ៕

ដូចនេះ​មាន​តែ​រង់​ចាំ​មើល​ថា តើ ​Rio Ferdinand ទស្សន៍ទាយ​ឆុត​ដែរ​ឬ​ទេ?

Rio Ferdinand
កីឡដ្ឋាន​របស់ក្លឹប Benfica ត្រូវ​លេង​ចាប់ពីវគ្គ ៨ក្រុមឡើងទៅ

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;