តារាហុងកុង១០គូ ជួបស្នេហ៍ពិតក្លាយជាប្ដីប្រពន្ធ ពេលថតឲ្យ TVB
- 2020-08-11 01:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាហុងកុង១០គូ ជួបស្នេហ៍ពិតក្លាយជាប្ដីប្រពន្ធ ពេលថតឲ្យ TVB
ចន្លោះមិនឃើញ
រឿងភាគនីមួយៗចំណាយពេលថតមិនចេះតិចម៉ោងនោះទេ។ កំឡុងពេលនោះហើយ ចំណងមិត្តភាពរវាងក្រុមការងារក៏កាន់តែកើនឡើងជិតស្និទ្ធបន្ថែមមួយកម្រិតទៀត ហើយរឿងមនោសញ្ចេតនាស្នេហាប្រុសស្រីក៏មិនមែនជារឿងពិសេសដាច់ដោយឡែកឡើយ។ តួយ៉ាងដូចជាតារាសម្ដែងហុងកុងល្បីជាច្រើនប្រចាំស្ថានីយទូរទស្សន៍ TVB បានបង្កាត់ភ្លើងស្នេហ៍នឹងគ្នាក៏មិនចេះតិចគូផងដែរ។ ជាការកត់សម្គាល់ មានគូស្នេហ៍តារាចំនួន ១០គូ ដែលផ្ដើមចំណងអាពាហ៍ពិពាហ៍ជាគូស្វាមីភរិយានៅពេលដែលធ្វើការឲ្យ TVB៖
១. Tavia Yeung និង Him Law (ស្រឡាញ់គ្នានៅក្នុងរឿង The Hippocratic Crush <On Call 36小時>, រៀបការឆ្នាំ២០១៦)
២. Sarah Song និង Jason Chan (ស្រឡាញ់គ្នានៅក្នុងកម្មវិធី Dolce Vita <港生活.港享受>, រៀបការឆ្នាំ២០១៦)
៣. Aimee Chan និង Moses Chan (ស្រឡាញ់គ្នានៅក្នុងរឿង Master of Play <心戰>, រៀបការឆ្នាំ២០១៣)
៤. Leanne Li និង Wong Cho Lam (រៀបការឆ្នាំ២០១៥)
៥. Grace Chan និង Kevin Cheng (ស្រឡាញ់គ្នានៅក្នុងរឿង Blue Veins <僵>, រៀបការឆ្នាំ២០១៨)
៦. Helen Ng និង Chan Wing Chun (ស្រឡាញ់គ្នានៅក្នុងរឿង Glided Chopsticks <食為奴>, រៀបការឆ្នាំ២០១៨)
៧. Cindy Au និង Roger Kwok (រៀបការឆ្នាំ២០០៦)
៨. Amy Kwok និង Sean Lau (ស្គាល់គ្នាដំបូងនៅក្នុងរឿង The Greed of Man <大時代>, រៀបការឆ្នាំ១៩៩៨)
៩. Carina Lau និង Tony Leung (ស្គាល់ដំបូងនៅក្នុងរឿង The Clones <再版人>, Police Cadet ’84 <新紮師兄> និងរឿង The Royal Tramp <鹿鼎記>, រៀបការឆ្នាំ២០០៨)
១០. Janice Shum និង Man Yeung (រៀបការឆ្នាំ២០១៥)