ដូណាល់ ត្រាំ ធ្លោយមាត់​ថា ជំងឺ​រាតត្បាត ជាអ្នកបញ្ចប់​សង្គ្រាម​លោក​លើកទី២

  • 2020-08-11 02:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទកាសែត​កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២០ថា ជំងឺរាតត្បាត​ក្នុងឆ្នាំ១៩១៧ ប្រហែល​ជាអ្នកធ្វើឱ្យសង្គ្រាមលោកលើកទី២ត្រូវបញ្ចប់។

លោក​អះអាងយ៉ាងដូច្នេះថា៖ «ក្នុងឆ្នាំ១៩១៧ ពួកគេថាមាន​ជំងឺរាតត្បាត​ដ៏ធ្ងន់ធ្ងរ។ វាពិត​គួរឱ្យខ្លាចណាស់ ដែលសម្លាប់មនុស្សពី ៥០ ទៅ ១០០លាននាក់ ហើយក៏ប្រហែល​វាជាអ្នកបញ្ចប់​សង្គ្រាម​លោកលើកទី២ផងដែរ។ ទាហាន​ទាំងអស់​ បានធ្លាក់ខ្លួនឈឺ។ នោះ​ជាស្ថានភាព​ដ៏គួរឱ្យព្រឺព្រួច»។

យ៉ាងណាមិញ ការលើកឡើង​នេះគឺលោកប្រហែល​ជាសំដៅទៅលើ​ជំងឺផ្តាសាយអេស្ប៉ាញ ដែលសម្លាប់មនុស្សពី ៥០ ទៅ ១០០លាននាក់ ប៉ុន្តែជំងឺនេះបានផ្ទុះឡើង​ពីឆ្នាំ១៩១៨ ដល់ ១៩២០ ពោលគឺ​មិនមែនក្នុងឆ្នាំ១៩១៧នោះទេ។ ចំណែក​សង្គ្រាម​លោកលើកទី២ គឺចាប់ពីឆ្នាំ១៩៣៩ និង​ បញ្ចប់ក្នុងឆ្នាំ ១៩៤៥ នៅពេលដែលជប៉ុនចុះចាញ់​សង្គ្រាម​ឯណោះវិញទេ៕

ប្រភព៖ USAtoday

អត្ថបទថ្មី
;