តារាស្រីហុងកុង ពេលអាយុ ១៣ឆ្នាំ ត្រូវយាយបង្កើតចាក់ថ្នាំមិនឲ្យធំធាត់ ដើម្បីបន្តរកលុយ
- 2020-08-11 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីហុងកុង ពេលអាយុ ១៣ឆ្នាំ ត្រូវយាយបង្កើតចាក់ថ្នាំមិនឲ្យធំធាត់ ដើម្បីបន្តរកលុយ
ចន្លោះមិនឃើញ
ដោយសារតែសង្កេតឃើញចៅស្រីកំពុងរកលុយបានច្រើនពេក ហើយខ្លាចបាត់បង់ឱកាសនេះ យាយរបស់តារាសម្ដែង និងចម្រៀងស្រីហុងកុង Qi Bao Ru បានប្រើវិធីដែលគ្មានអ្នកណាហ៊ាននឹកស្មានដល់។
ធ្លាប់ជាតារាសម្ដែង និងចម្រៀងល្បីឈ្មោះនៅទសវត្សន៍ឆ្នាំ ៨០ និង៩០ តារាស្រីល្បីឈ្មោះហុងកុង Qi Bao Ru មានយុវភាពខុសពីក្មេងៗនានារួមជំនាន់នឹងខ្លួន។ ដោយមានដុងសិល្បៈពីកំណើត តារាវ័យក្មេងរូបនេះ បានចាប់ផ្ដើមរកលុយបានតាំងពីអាយុ ៣ឆ្នាំមកម្ល៉េះ។ នៅក្នុងគ្រួសារ ទោះបីជាមានអាយុតិចជាងគេមែនពិត តែនាងគឺជាអ្នករកបានចំណូលច្រើនជាងគេ។
តាមការពិត នាងកើតក្នុងគ្រួសារដែលឲ្យតម្លៃតែកូនប្រុស និងមើលងាយកូនស្រី ដោយជារឿយៗ នាងតែងត្រូវឪពុកវាយដោយគ្មានហេតុផល។ គ្រួសារនាង ចាប់ផ្ដើមផ្លាស់ប្ដូរ ក្រោយនាងចូលសម្ដែង និងរកបានលុយ។
ដល់អាយុ ១៣ឆ្នាំ ដូចនឹងក្មេងស្រីនានា នាងចាប់ផ្ដើមបែកសាច់ ក្លាយជាស្រីក្រមុំ។ ដោយឃើញថាចៅស្រី ជិតក្លាយជាមនុស្សស្រីពេញលេញ បាត់បង់ឱកាសសម្ដែងតួកូនក្មេងទៀត។ លោកយាយខាងឪពុករបស់នាង បានចាប់នាងចាក់ថ្នាំពន្យារភាពលូតលាស់ ដែលជាហេតុធ្វើឲ្យនាងមានកម្ពស់ត្រឹមតែ ១.៤៩ម មកដល់សព្វថ្ងៃ។
មិនត្រឹមតែយាយបង្កើតធ្វើបាបទេ នៅអាយុ ១៩ឆ្នាំ នាងសម្រេចការប្ដីដែលមានអាយុលើសនាង៩ឆ្នាំ ទោះត្រូវគ្រួសារហាមឃាត់។ ក្រោយមានកូន២នាក់ ប្ដីនាងជំពាក់បំណុលវ័ណ្ឌក ហើយក៏លែងលះគ្នា។ មិនយូរប៉ុន្មានក្រោយមក ប្ដីនាងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ជីវិតដល់ផ្លូវទាល់ នាងយកស្រាធ្វើជាមិត្ត កូនៗគ្មានអ្នកណាមើល ចុងបញ្ចប់ កូនច្បងក៏លេងថ្នាំ។ ពេលឃើញកូនបែបនេះ អតីតតារាសម្ដែងស្រីទើបភ្ញាក់ខ្លួន កែខ្លួនឡើងវិញ។ ក្នុងបទសម្ភាសន៍ជាមួយបណ្ដាញព័ត៌មានថ្មីៗនេះ Qi Bao Ru បានប្រាប់ថា ជីវិតខ្លួនជួបតែរឿងទុក្ខសោក មិនដែលស្គាល់ឡើយរឿងរីករាយដូចក្មេងដទៃ តាំងពីតូចមកម្ល៉េះ៕