ដឹងតែសប្បាយ! ថ្ងៃសម្រាកទៅលេងសៀមរាប មានកម្មវិធីដើរព្រៃ ជិះកង់ និងបោះតង់ទៀត
- 2020-08-12 02:03:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែសប្បាយ! ថ្ងៃសម្រាកទៅលេងសៀមរាប មានកម្មវិធីដើរព្រៃ ជិះកង់ និងបោះតង់ទៀត
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប កាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី ដំណើរកម្សាន្តនៅលើភ្នំគូលែន ក្នុងនោះមានកញ្ចប់ទេសចរណ៍ចំនួន២ គឺការដើរព្រៃ និងបោះតង់ និងការដើរព្រៃ ជិះកង់ និងបោះតង់។
ដំណើរកំសាន្តរុករកទីក្រុងបុរាណនាដើមសម័យអង្គរគឺ មហិន្ទ្របុរៈ (ភ្នំគូលែន) ដែលជាទីតាំងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងជាទីបូជនីយដ្ឋានដ៏សក្តិសិទ្ធិ និងល្បីល្បាញនៅកម្ពុជា។
ក្រុមទី១ : ចេញដំណើរ ថ្ងៃទី ១៨- ១៩ ខែសីហា ឆ្នាំ២០២០
ថ្ងៃទី១: វេលាម៉ោង០១:៣០រសៀលចេញដំណើរពីសាលាខេត្តសៀមរាបទៅកាន់ភ្នំគូលែនដោយរថយន្ត។ ចាប់ផ្តើមដើរពីវត្តព្រះអង្គជុបដល់ ទឹកជ្រោះបន្ទាប់មកដើរទៅកន្លែងបោះជំរុំ។
ថ្ងៃទី២: ដើរទៅទស្សនាព្រះអង្គធំ ទឹកធ្លាក់ ពើងជ្រួញ ពើងត្បាល់ ស្រះដំរី និង ត្រឡប់មកក្រុងវិញ។
ក្រុមទី២ : ថ្ងៃទី ២១- ២២ ខែសីហា ឆ្នាំ២០២០
ថ្ងៃទី១: វេលាម៉ោង០១:៣០រសៀល ចេញដំណើរពីសាលាខេត្តសៀមរាបទៅកាន់ភ្នំគូលែនដោយរថយន្ត។ចាប់ផ្តើមដើរពីវត្តព្រះអង្គជុបដល់ ទឹកជ្រោះបន្ទាប់មកដើរទៅកន្លែងបោះជំរុំ។
ថ្ងៃទី២ : ជិះកង់ទស្សនា ព្រះអង្គធំ-ទឹកធ្លាក់-ពើងជ្រួញ ពើងត្បាល់ ស្រះដំរី និង ត្រឡប់មកក្រុងវិញ។
តំលៃខាងលើរួមបញ្ចូល: មគ្គុទេសទេសចរណ៍ កង់ អាហារសំរន់ អាហារ3ពេល និងភេសជ្ជះ តង់1សម្រាប់2នាក់ អ្នកថតរូប រថយន្តធ្វើដំណើរនិងសន្តិសុខ។ សម្រាប់ព័ត៌មានបន្ថែម: 017 268 875 /081 493 489