Mia លក់​របរ​ម្យ៉ាង​ដែល​ធ្លាប់​ប្រើពេល​ថត​រឿង​អាសអាភាស ដើម្បីជួយ​ដល់​លីបង់

  • 2020-08-12 03:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​សោកនាដកម្ម​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២០ គឺ​ការ​ផ្ទុះ​ឃ្លាំង​ស្ដុក​អាម៉ូញ៉ូមនីត្រាត នៅ​ក្រុង​បេរ៉ូត ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ១៥៨​នាក់ និង​របួស​ប្រមាណ ៥០០០​នាក់។ បុគ្គល​ល្បីៗ​ជា​ច្រើន​​បាន​រៃអង្គាស ក៏​ដូច​ជា​បរិច្ចាគ​ប្រាក់​ផ្ទាល់​ដើម្បី​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​ចំពោះ​ប្រជាជន​​លីបង់​ដែល​កំពុង​រងគ្រោះ។ នៅ​ក្នុង​នោះ​ក៏​មាន​អតីត​​តារា​សិច​មួយ​រូប​គឺ​ Mia Khalifa ផង​ដែរ។ Mia បាន​សម្រេច​បរិច្ចាគ ដោយ​ការ​ដាក់​លក់​​ដេញ​ថ្លៃ​វ៉ែនតា​ដ៏​​ល្បី​របស់​ខ្លួន​នៅ​លើ​​វិបសាយ Ebay។

មក​ទល់​នឹង​បច្ចុប្បន្ន ការ​ដេញ​ថ្លៃ​វ៉ែនតា​របស់ Mia បាន​ហក់​ឡើង​ខ្ពស់​មិន​គួរ​ឲ្យ​ជឿ​រហូត​ដល់​ខ្ទង់១០​ម៉ឺន​ដុល្លារ​ហើយ (គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែសីហា)។ បើ​តាម​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Mia បាន​រៀបរាប់​ថា លុយ​ដែល​​ទទួល​បាន​ពី​ការ​លក់​វ៉ែនតា​នេះ​នឹង​ប្រគល់​ជូន​ដល់​កាកបាទក្រហម​លីបង់​ទាំង​អស់ ដើម្បី​ជា​ផ្នែក​មួយ​​ជួយ​ដល់​ជន​រងគ្រោះ​នៃ​ការ​ផ្ទុះ​ឃ្លាំង​ស្ដុក​អាម៉ូញ៉ូមនីត្រាត​នា​ពេល​កន្លង​ទៅ។

តារា​ស្រី​កើត​នៅ​ឆ្នាំ​១៩៩៣​រូប​នេះ បាន​បញ្ជាក់​ថា វ៉ែនតា​នេះ​គឺ​ជា​របស់ដែល​នាង​ធ្លាប់​ប្រើប្រាស់​កំឡុង​ពេល​កំពុង​​ថត​រឿង​អាសអាភាស ដូច្នេះ​ហើយ​​នាង​ប្រើ​ពាក្យ​បង្ហាញ​ពី​លក្ខណៈ​វ៉ែនតា​ថា "used and abused (ត្រូវ​បាន​ប្រើ​រួច និង​​ត្រូវ​បាន​រំលោភបំពាន)"។ យ៉ាង​ណា​មិញ នាង​ក៏​​រៀបរាប់​ដែរ​ថា នាង​នឹង​ចុះ​ហត្ថលេខា​ផ្ទាល់​ដៃ​នៅ​លើ​វ៉ែនតា​សម្រាប់​អ្នក​​ដេញ​ថ្លៃ​បាន​សម្រេច ហើយ​ថែម​ទៀត​ថត​រូប​មួយ​សន្លឹក​ពាក់​វ៉ែនតា​នេះ​ជា​លើក​ចុង​ក្រោយ​ផង​ដែរ៕

ប្រភព៖ Globalnews ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;