អាហារ ៤​មុខ​មិន​ត្រូវ​ញ៉ាំ​ក្រោយ​ពេល​ហាត់​ប្រាណ​​​ បើ​មិន​ចង់​ឡើង​គីឡូ​លើស​ដើម

  • 2020-08-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​ខំ​ហាត់​ប្រាណ​គ្មាន​លស់​មួយ​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​បើ​មិត្ត​ៗ​ស្ត្រី​នៅ​តែ​ញ៉ាំ​អាហារ​ទាំង​នេះ​ក្រោយ​ហាត់​ប្រាន​នោះ​ គឺ​គ្មាន​ថ្ងៃ​ទទួ​ល​បាន​រាង​ស្អាត​ឡើយ។

១. ភេសជ្ជៈ​ប្រតេអ៊ីន​មាន​ជាតិ​ស្ករ

នេះ​គឺ​ជា​ប្រភេទ​ទឹក​ផឹក​ដែល​មិត្ត​ៗ​នារី​ចូល​ចិត្ត​ផឹក​ក្រោយ​ពេល​ហាត់​ប្រាណ​រួច ព្រោះ​វា​អាច​ជំនួយ​កម្លាំង និង​បំបាត់​ភាព​ស្រេក​ទឹក​បាន​ភ្លាម​ៗ។ យ៉ាងណាក្ដី ជាតិ​ស្ករ​នៅ​ក្នុង​ប្រភេទ​ភេសជ្ជៈ​នេះ​នឹង​ធ្វើ​ឲ្យ​ទម្ងន់​របស់​អ្នក​មិន​ត្រឹម​តែ​មិន​ចុះ​នោះ​ទេ​ គឺ​អាច​ឡើង​លើស​ដើម ហើយ​ជាតិ​ស្ករ​ក៏​ធ្វើ​ឲ្យ​សាច់​របស់​អ្នក​យារ​ធ្លាក់​ផង​ដែរ។

២. អត់​ញ៉ាំ carbohydrate

អ្នក​ហាត់​ប្រាណ​មួយ​ចំនួន មាន​ជំនឿ​ថា បើ​ទទួល​ទាន​ carbohydrate នឹង​ធ្វើ​ឲ្យ​រាង​គេ​មិន​ស្អាត ស្រក​គីឡូ​មិន​លឿន​ដូច​ប្រាថ្នា។ យ៉ាងណាក្ដី នេះ​គឺ​ជា​ការ​គិត​ដ៏​ខុស​មួយ ត្បិត​ចំនួន​កាឡូរី​នៅ​ក្នុង carbohydrate មិន​ច្រើន​ឡើយ តែ​ជាតិ​នេះ​ជួយ​ឲ្យ​រាង​កាយ​មាន​កម្លាំង​ច្រើន មិន​ឆាប់​ឃ្លាន។ អ្នក​អាច​រក​បាន carbohydrate នៅ​ក្នុង​នំប៉័ង និង​បន្លែ​នានា។

៣. ភេសជ្ជៈ​ប៉ូវ​កម្លាំង

បើ​ស្ដាប់​ទៅ​ប្រភេទ​ទឹក​នេះ​ហាក់​ស័ក្ដសម​នឹង​អ្នក​ហាត់​កីឡា ព្រោះ​វា​អាច​ជំនួយ​កម្លាំង​បាន​ភ្លាម​ៗ។ យ៉ាងណាក្ដី ប្រភេទ​ទឹក​នេះ​នឹង​សម្លាប់​រាល់​ការព្យាយាម​ហាត់​ប្រាណ​របស់​អ្នក​ទាំង​ស្រុង ព្រោះ​វា​គ្មាន​ផ្ទុក​អ្វី​ក្រោ​ពី​ជាតិ​ស្ករ​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​មិន​បាន​ជួយ​បំបាត់​ភាព​ស្រេក​ទឹក​ដែរ។

៤. ប្រភេទ​អាហារ​ចៀន សម្បូរ​ខ្លាញ់

ប្រភេទ​អាហារ​ចៀន ពាំនាំ​មក​នូវ​អត្ថប្រយោជន៍​តិច​បំផុត​ដល់​សុខភាព​​ តែ​មាន​ផល​អាក្រក់​ច្រើន។ ការ​ញ៉ាំ​អាហារ​បំពង​ ឬ​ចៀន ធ្វើ​ឲ្យ​ក្រពះ​រំលាយ​អាហារ​យូរ​ជាង​ធម្មតា​ ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ស្រក​គីឡូ។ បន្ថែម​ពី​នេះ ជាតិ​ខ្លាញ់​នៅ​ក្នុង​ប្រេង នឹង​ធ្វើ​ឲ្យ​កើន​ខ្លាញ់ ពិបាក​មាន​សាច់​ហាប់​ណែន​ដូច​ដែល​ប្រាថ្នា៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;