ឃើញ​ប៉ុន្មាន​ចំណុចនេះ ទើបដឹង​ថា ពលរដ្ឋ​ពិតជាមិន​អាចអត់សៀវភៅ​ស្នាក់នៅ និង​សៀវភៅគ្រួសារ​បានឡើយ

  • 2020-08-12 06:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អត្ថប្រយោជន៍​របស់​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​ រួមមាន​ជាអាទិ៍៖

១. សៀវភៅ​ស្នាក់នៅ៖ សម្រាប់​បញ្ជាក់​អំពី​អាសយដ្ឋាន​អចិន្រ្តៃយ៍​របស់​បុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារ​ដែល​កំពុងស្នាក់នៅ និង​សម្រាប់​បង្ហាញ​សមត្ថកិច្ច​អំពី​សមាសភាព​ដែល​រស់នៅ​ជាមួយគ្នា។

២. សៀវភៅ​គ្រួសារ៖ សម្រាប់​បញ្ជាក់​អំពី​សមាជិក​សញ្ជាតិខ្មែរ និង​ចំណង​ញាតិភាព​ក្នុងគ្រួសារ​នីមួយៗ រួមមាន​ប្តី ប្រពន្ធ កូន។

ក្រៅពី​អត្ថប្រយោជន៍​ខាងលើ​នេះ នៅមាន​អត្ថប្រយោជន៍​សំខាន់ៗ​ផ្សេងទៀត​ដូចជា៖

-ស្នើសុំ​សំបុត្រកំណើត

-ស្នើសុំ​សំបុត្រអាពាហ៍ពិពាហ៍

-ស្នើសុំ​សំបុត្រ​មរណភាព

-ស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

-ស្នើសុំលិខិតឆ្លងដែន

-ស្នើសុំ​ចុះឈ្មោះកូនចូលរៀន

-ស្នើសុំចូលបម្រើការងារ

-ស្នើសុំបណ្ណសម្គាល់យានយន្ត

-ស្នើសុំបណ្ណបើកបរ

-ស្នើសុំ​ផ្គត់ផ្គង់​ចរន្ត​ទឹកភ្លើង

-និង​ប្រើប្រាស់​ក្នុងការ​ស្នើសុំសេវាផ្សេងៗទៀត៕

ចុចអាន៖

ប្រភព៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម

អត្ថបទថ្មី
;