ក្មេងស្រីនេះ ត្រូវ​គេ​អះអាង​ថា​ជាកូន​លោក​ពូទីន ដែល​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ (វីដេអូ)

  • 2020-08-12 07:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីរុស្ស៊ី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០ បាន​ប្រកាស​អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ «Sputnik V» ហើយ​ប្រធានាធិបតី​លោក វ្លាឌីមៀ ពូទីន បញ្ជាក់ថា​កូនស្រីម្នាក់​របស់លោក បានទទួលចាក់វ៉ាក់សាំងនេះ​ហើយ ក៏ស្រាប់តែមាន​ការបង្ហោះវីដេអូមួយ​លើបណ្តាញអ៊ីនធើណែត ដែលបង្ហាញ​ពីក្មេងស្រីម្នាក់​ចាក់វ៉ាក់សាំង ក្នុងនោះគេអះអាងជាច្រើន​ថា គឺ​ជាកូនស្រីលោកពូទីនតែម្តង។

យ៉ាងណាមិញ បើតាម​វេបសាយ​ព័ត៌មាន india.com បាន​ផ្សព្វផ្សាយ​ថា ក្មេងស្រី​ក្នុងវីដេអូនោះ ពុំមែន​ជាកូនស្រីលោកពូទីននោះទេ ពោលគឺ​ជាអ្នកស្ម័គ្រចិត្តម្នាក់​ដែល​មកទទួលការចាក់វ៉ាក់សាំងនេះ។

លោក​ប្រធានាធិបតីរុស្ស៊ី បាន​ថ្លែងឱ្យដឹងថា កូនស្រីម្នាក់​របស់​លោក ក្នុងចំណោមកូនស្រី២នាក់ (មិនបញ្ជាក់ឈ្មោះ) បាន​ចូលរួមទទួលការចាក់វ៉ាក់សាំង​ការពារកូវីដ១៩នេះ។ នាង​មាន​កម្តៅ ៣៨អង្សារ។ នៅថ្ងៃបន្ទាប់ កម្តៅធ្លាក់ចុះបន្តិចនៅ ៣៧អង្សារ។ ពេល​ចាក់វ៉ាក់សាំងលើកទី២ កម្តៅរបស់​នាងបានកើនឡើងបន្តិច។ នាង​មាន​អារម្មណ៍ល្អប្រសើរ និងសុខភាពល្អជាធម្មតា៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ India

អត្ថបទថ្មី
;