អត់ចេះ​ចប់សោះ! អ្នកឆ្លងកូវីដនៅកម្ពុជា បន្ថែម ៤នាក់ទៀតហើយថ្ងៃនេះ

  • 2020-08-13 00:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បានប្រកាសនៅព្រឹកនេះថា ក្រសួងបានរកឃើញ​ករណីឆ្លងកូវីដ១៩ថ្មី ចំនួន៤នាក់ទៀត កើតលើបុរសជនជាតិខ្មែរទាំងអស់។ ក្នុងនោះ ៣នាក់​ជាអ្នកមកពីរុស្ស៊ី បន្តជើងហោះហើរ នៅម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១៩កក្កដា ហើយការធ្វើតេស្តរកឃើញវិជ្ជមាន គឺនៅថ្ងៃទី១២សីហា ដែលជាការធ្វើតេស្តលើកទី៦របស់ពួកគាត់។ ចំណែក១នាក់ទៀត ជាអ្នកមកពីឥណ្ឌូណេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២៣កក្កដា ហើយការធ្វើតេស្តរកឃើញវិជ្ជមាន គឺនៅថ្ងៃទី១២សីហា ដែលជាការធ្វើតេស្តលើកទី៥ របស់​គាត់។

គិតមកត្រឹមថ្ងៃទី១៣សីហានេះ កម្ពុជា មានករណីឆ្លងសរុប ២៧២នាក់ ក្នុងនោះជាសះស្បើយ ២២៣នាក់។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;