វ៉ាក់សាំងកូវីដ៖ ឃើញ​ពួកអឺរ៉ុប​ផ្ចាញ់ផ្ចាល​ពេក រដ្ឋមន្រ្តី​សុខាភិបាលរុស្ស៊ី ដាក់ពាក្យ​មួយម៉ាត់នេះ​ទៅវិញ

  • 2020-08-13 01:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្លាមៗ​បន្ទាប់ពី​ពួក​អឺរ៉ុបបាន​រិះគន់​ចំពោះ​ការប្រកាសឱ្យប្រើវ៉ាក់សាំងការពារកូវីដ១៩របស់រុស្ស៊ី លឿនពេកនោះ រដ្ឋមន្រ្តីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាន​ឆ្លើយតបវិញ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២០​ថា មុននឹង​រុស្ស៊ី អនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះ គឺសុទ្ធតែឆ្លងកាត់ការសាកល្បងដោយត្រឹមត្រូវ​ទាំងអស់។

លោក​បានបញ្ចេញប្រតិកម្មតបវិញថា៖ «វាហាក់ដូចជាមិត្តបរទេស​របស់យើង បារម្ភពី​ភាព​ឈានមុខ​នៃ​ថ្នាំរបស់រុស្ស៊ី ហើយព្យាយាម​បញ្ចេញគំនិត​ពួកគេថា គំនិតរបស់យើងគឺគ្មានមូលដ្ឋាន»។

លោករដ្ឋមន្រ្តី​ក៏បាន​ប្រាប់​ឱ្យដឹងបន្ថែមដែរថា កញ្ចប់ដំបូង​នៃ​វ៉ាក់សាំងការពារកូវីដ១៩​ដែលមានឈ្មោះថា «Sputnik V» នេះ នឹង​ទទួល​បាន​ក្នុងរយៈពេល ២សប្តាហ៍បន្ទាប់ ដំបូងបំផុតគឺសម្រាប់​គ្រូពេទ្យ។ រុស្ស៊ី ក៏គ្រោងនឹងនាំចេញវ៉ាក់សាំងនេះ ទៅកាន់ប្រទេសដទៃទៀតដែរ ប៉ុន្តែ​ទីផ្សារ​ក្នុងស្រុកគឺមានអាទិភាពជាង៕

ចុចអាន៖ រុស្ស៊ី ដាក់ឈ្មោះ​វ៉ាក់សាំង​កូវីដ​ដំបូងគេ​ក្នុងលោក ដូចឈ្មោះ​ផ្កាយរណបទីមួយ​ក្នុងលោក

ប្រភព៖ Reuters

អត្ថបទថ្មី
;