កូរ៉េខាងត្បូង បញ្ចេញរូបគំរូនាវាថ្មី ប្រើសម្រាប់ដឹកតែយន្តហោះចម្បាំងប្រភេទនេះ
- 2020-08-13 02:10:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង បញ្ចេញរូបគំរូនាវាថ្មី ប្រើសម្រាប់ដឹកតែយន្តហោះចម្បាំងប្រភេទនេះ
ចន្លោះមិនឃើញ
ក្រសួងការពារជាតិកូរ៉េខាងត្បូង ទើបតែបានបញ្ចេញរូបគំរូនាវាផ្ទុកយន្តហោះថ្មីមួយដោយដាក់ឈ្មោះថា «LPX-II» ដែលប្រើសម្រាប់តែការចុះចត និងហោះឡើងរបស់យន្តហោះចម្បាំង F-35B តែប៉ុណ្ណោះ។
នាវាថ្មីនេះ មានរូបរាងស្រដៀងនឹងនាវាផ្ទុកឧទ្ធម្ភាគចក្ររបស់កូរ៉េខាងត្បូងផងដែរគឺ នាវា Dokdo-class។ យ៉ាងណាមិញ គេមិនទាន់ដឹងលម្អិតជុំវិញលក្ខណៈសម្បត្តិរបស់នាវា LPX-II នេះនៅឡើយទេ គ្រាន់តែដឹងថា វាអាចផ្ទុកទម្ងន់ដល់ ៣ម៉ឺនតោន ឬអាចផ្ទុកយន្តហោះ F-35B ប្រហែល ២០គ្រឿង។
សូមជម្រាបថា ក្រុមហ៊ុនផលិតនាវារបស់កូរ៉េខាងត្បូង Hyundai Heavy Industries បានទទួលកិច្ចសន្យាក្នុងការឌីហ្សាញនាវា LPX-II នេះ កាលពីខែតុលា ឆ្នាំ២០១៩។ ពេលនោះ ក្រុមហ៊ុនរំពឹងថា ការរចនានឹងរួចរាល់ត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះ ហើយគ្រោងនឹងផលិត ព្រមទាំងអាចឱ្យកូរ៉េប្រើបាន នៅអំឡុងឆ្នាំ២០៣០៕