សម្តេច ស ខេង និយាយ​យ៉ាងណា​ខ្លះ​ពី​ការដក EBA ២០% របស់ EU?

  • 2020-08-13 04:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា កម្ពុជា មិនមានការផ្លាស់ប្តូរគោលជំហរអ្វីឡើយ ចំពោះសហភាព​អឺរ៉ុប (EU) ដែលបាន​សម្រេច​យកពន្ធលើទំនិញកម្ពុជា ២០% ពោលគឺ​ការដក EBA ២០% នេះបានចូលជាធរមាន​ហើយ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២០។ យ៉ាងណាមិញ កម្ពុជា នៅតែ​បន្តរក្សាទំនាក់ទំនងល្អជាមួយ EU ដដែល។

ក្នុងពិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ ទីតាំង​ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្តេច​ក្រឡាហោម បានថ្លែងដូច្នេះថា៖

«EBA ហ្នឹងក៏បានចូលជាធរមាន យើងដឹងហើយពីថ្ងៃ១២។ ប៉ុន្តែយើងមិនមានជំហរអីប្លែកពីមុនទេ ដដែលទេ។ យើងខិតខំប្រឹងប្រែងជម្នះ​នូវបញ្ហាឧបសគ្គប្រឈម​ទាំងឡាយ ប៉ុន្តែមិនបានសេចក្តីថា យើងផ្តាច់ទំនាក់ទំនង​ជាមួយសហគមន៍អឺរ៉ុបទេ មិនមែនទេ។ ទំនាក់​ទំនងជាមួយសហគមន៍អឺរ៉ុប នៅតែមានសារៈសំខាន់ ហើយយើងខិតខំបង្កើនថែមទៀត ព្រោះថា ទំនិញនៅតែយកទៅបានអ៊ីចឹង គ្រាន់តែបង់ពន្ធ ក្នុងចំនួន ២០%ហ្នឹង តែ ៨០% អត់មានពន្ធដដែលទេ»៕

អត្ថបទថ្មី
;