វ៉ាក់សាំងកូវីដ៖ រុស្ស៊ី ថាចង់ជួយ តែអាមេរិកឆ្លើយតបបែបនេះទៅវិញ

  • 2020-08-14 02:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តីជាន់ខ្ពស់​រុស្ស៊ី បាន​ប្រាប់ថា រុស្ស៊ី​​បានផ្តល់នូវកិច្ចសហការ​ជាមួយអង្គការ OWS របស់​អាមេរិក ដើម្បីជំរុញ​ដំណើរការ​ផលិតវ៉ាក់សាំងការពារកូវីដ១៩ និងការព្យាបាល ប៉ុន្តែខាងអាមេរិក មិនព្រមទទួលយក។ នេះបើតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២០។

មន្រ្តីរុស្ស៊ី​ដែលមិនបញ្ចេញឈ្មោះរូបនោះ​បន្តថា ខាងអាមេរិក មិន​ជឿទុកចិត្ត​លើ​បច្ចេកវិទ្យារបស់រុស្ស៊ី ដូចជា វ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាល ដូច្នេះហើយបាន​ជាអាមេរិកមិនយល់ព្រម។

ចំណែក​លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Kayleigh McEnany បាន​បញ្ជាក់​ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានដឹងរឿង​វ៉ាក់សាំង​របស់​រុស្ស៊ីហើយ។ ប៉ុន្តែលោកស្រីអះអាងថា អាមេរិក​ ក៏កំពុងធ្វើការសាកល្បងវ៉ាក់សាំង​ដល់ដំណាក់កាលទី៣ហើយ ព្រមទាំងមានស្តង់ដាខ្ពស់​ទៀតផង។

ដោយឡែកមន្រ្តី​សុខាអាមេរិក មួយរូបទៀត​បាន​ប្រាប់ CNN ថា វ៉ាក់សាំង​របស់​រុស្ស៊ី ត្រូវបាន​ចាត់ទុក​ថា អន់ណាស់ ក្នុងទឹកដីអាមេរិក ដែលវាគ្មានប្រយោជន៍ដល់អាមេរិកបន្តិចឡើយ។ «សូម្បីតែសត្វស្វា ក៏អាមេរិកមិនប្រើវ៉ាក់សាំង​រុស្ស៊ី ចាក់សាកល្បងដែរ អ៊ីចឹងទុកឱ្យតែប្រជាជន (រុស្ស៊ី) ទៅបានហើយ»៕

ប្រភព៖ CNN

អត្ថបទថ្មី
;