​ប៉ូលិស​កំពុង​ស្រាវជ្រាវករណី​ចាប់​ស្ត្រី​បញ្ចូល​ក្នុង​រថយន្ត​ហើយ​គេចខ្លួន

  • 2020-08-14 09:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ម៉ោងជាង​១០​យប់ ​ថ្ងៃទី​១៣​ ខែសីហា​ យប់មិញនេះ ​មាន​ករណី​ចាប់​មនុ​ស្សប​ញ្ជូ​ល​ក្នុង​រថយន្ត​ នៅ​ចំណុច​ហាង​លក់​សម្លៀកបំពាក់​​មួយកន្លែង ​កែង​មហោស្រព​ចាស់ ក្នុង​សង្កាត់​លេខ​២ ក្រុង​ព្រះសីហនុ ​ខេត្តព្រះសីហនុ​។ នេះបើយោងតាមការចុះផ្សាយរបស់រស្មីកម្ពុជា។

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​មាន​គ្នា​ចំនួន​៣ ​នាក់ ដែលមាន​ភិនភាគ​ដូចខាងក្រោម​៖

១. ​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខៀវចាស់ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។

២. ​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ​ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ​។​

៣. ​តៃកុង​ឡាន​មិន​ចុះ​ពីលើ​ឡាន (ឡាន​ធ្វើ​សកម្មភាព​ម៉ាក ហាយ​ឡេ​ន​ឌ័រ ពណ៌​ទឹកមាស មិនឃើញ​ស្លាក​លេខ)​។

ចំណែក​​ជនរងគ្រោះ​ជា​មនុស្ស​ស្រី​ម្នាក់ ​ពាក់​រ៉ូប​ពណ៌​ខ្មៅ។ ស្រីរងគ្រោះ ត្រូវបាន​ជនសង្ស័យ ចាប់​បង្ខំ​ដាក់ចូល​ទៅក្នុង​រថយន្ត​ រួច​ធ្វើដំណើរ​ឆ្ពោះ​ទៅ​ផ្លូវជាតិ​លេខ ​៤ ​បាត់ស្រមោល។ បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;