Bayern ជា​ក្រុម​ដំបូងគេបំផុត​​លើក​ពាន Champions League ​ជាមួយ​នឹង​កំណត់ត្រា​ល្អ​មួយ​នេះ

  • 2020-08-24 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Bayern Munich ​បាន​ក្លាយ​ជា​ជើងឯក​ទ្វីប​អឺរ៉ុប ដោយ​ប្រកួត​ឈ្នះ​ក្រុម PSG ​លទ្ធផល ១-0 ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ ២០២០ ។

​ក្រុម​ខ្លាំង​មក​ពី​អាឡឺម៉ង់​មួយ​នេះ ​អាច​ធ្វើ​បាន​កំណត់ត្រា​ល្អ​បំផុត​ដំបូងគេ មិន​ទាន់​មាន​ក្រុម​ណា​ធ្វើ​បាន​ ពោល​គឺ រក្សា​ជ័យជម្នះ​បាន ១០០% ឈ្នះ​ទាំង​អស់​ ១១ ប្រកួត (តាំង​ពី​វគ្គ​ក្នុង​ពូល​ដល់​វគ្គ​ចាញ់-ធ្លាក់)។

​រីឯ​អ្នកចាត់ការ​ថ្មី​លោក Hansi Flick ដែល​ទើប​នឹង​ឡើង​មក​ដឹកនាំ​អំឡុង​ខែ​វិច្ឆិការ ២០១៩ បង្កើត​កំណត់ត្រា​ថ្មី​ផ្ទាល់​ខ្លួន​ ដោយ​បន្ត​ឈ្នះ​ជាប់ៗគ្នា ២១ ប្រកួត(គិតគ្រប់​កម្មវិធី​ទាំងអស់​របស់​ក្លឹប) ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Bayern ឈ្នះពានលើកទី ៦ ក្នុងប្រវត្តិសាស្រ្តក្លឹប

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;