គ្រូ Bayern ​បង្វឹក​ក្រុម​ឡើង​ដល់​កំពូល ធ្លាប់​ជា​ជំនួយ​ការ​ ​ក្រុម​​​​​ឥន្ទ្រី​ស្លាបដែក ​ឈ្នះ​ពាន World Cup ២០១៤

  • 2020-08-24 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាត់ការ​ថ្មី​លោក Hansi Flick ដែល​ទើប​នឹង​ឡើង​មក​ដឹកនាំ​អំឡុង​ខែ​វិច្ឆិកា ២០១៩ បង្កើត​កំណត់ត្រា​ថ្មី​ផ្ទាល់​ខ្លួន​ ដោយ​បន្ត​ឈ្នះ​ជាប់ៗគ្នា ៣៣ ក្នុងចំណោម៣៦ប្រកួត(គិតគ្រប់​កម្មវិធី​ទាំងអស់​របស់​ក្លឹប) និងបានគ្រងជើងឯកទ្វីបអឺរ៉ុប លើកដំបូងបំផុតក្នុងអាជីព។

លោក Hansi Flick
ស្ថិតិ​ក្នុង​អាជីព​ជា អ្នក​ចាត់ការ​ថ្មី​ក្រុម​ Bayern Munich លោក​ប្រើ​ពេល​១០​ ខែ​ប៉ុណ្ណោះ អាច​ឈ្នះ​ពាន​ ៣ ក្នុង​១រដូវកាល ពោល​គឺពាន​លីគ Bundesliga ពាន DFB Cup ​និងពាន UEFA Champions League ២០២០ ​ក្រោយ​ពេល​ថ្នាក់​ដឹក​នាំ​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​បន្ត​ការ​ងារ ជំនួស​លោក Niko Kovac បណ្ដាលឲ្យក្រុមឈរលេខ៥ក្នុងលីគ ថែមទាំងចាញ់ Frankfurt ស្ពឹកមុខ ៥-១ អំឡុងខែ​វិច្ឆិកា កន្លងទៅ។

នេះ​ជា​លើក​ទី ២ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប​ FCB អាឡឺម៉ង់ អាច​ឈ្នះ​ពាន Treble ក្នុង​១រដូវកាល​ដូច​ឆ្នាំ ២០១៣ ​កំណត់ត្រា​នេះ​ស្មើ​នឹង​ក្រុម​ FCB អេស្ប៉ាញ (Barcelona) រីឯ Bayern Munich គ្រងពាន UEFA Champions League នេះជាលើកទី៦ក្នុងប្រវត្តិសាស្រ្តក្លឹប។

បើ​គិត​តែ​ពាន​រង្វាន់ UEFA Champions League ​លោក​បាន​ជួយ​ឲ្យ​ Bayern ឈ្នះ ១០០% ក្នុង​១១ប្រកួត​ ដោយ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​ដល់ទៅ ៤៣ គ្រាប់​ឯណោះ។

ស្ថិតិ​ដឹក​នាំ​របស់​លោក បើ​គិត​ភាគរយ​គ្រប់​គ្រង​បាល់​ដាក់​សម្ពាធ​គូ​ប្រជែង ៣៤,៧% ជា​ចំនួន​ខ្ពស់​បំផុត​(ធៀប​នឹង​ក្រុម​ដទៃ​នៅ​លីគ​កំពូល​៥អឺរ៉ុប)ជាមួយ​នឹង​ទម្រង់ ៤-២-៣-១ ។ លទ្ធផល​នេះ​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ​ Robert Lewandowski ស៊ុត​បាន ១៥ គ្រាប់ Top Scorer នៅ UCL និង​គ្រាប់​បាល់​សរុបរបស់​គេ​រដូវកាល​នេះ​ដល់​ទៅ ​៥៥ គ្រាប់​ឯណោះ។

ស្ថិតិ​ក្នុង​អាជីព​ជា​ជំនួយ​ការ គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​អាឡឺម៉ង់៖

-២០០៨ ​អាឡឺម៉ង់ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​បាន​ត្រឹម​រង​ជើង​ឯក​ពាន​រង្វាន់ Euro ​

-២០១០ ​អាឡឺម៉ង់ យក​បាន​ចំណាត់​ថ្នាក់​លេខ៣​នៅ World Cup

-២០១៤ ​អាឡឹម៉ង់ ​ឈ្នះ​ជើងឯក​ពិភពលោក World Cup ​(វគ្គ Semi-Final យក​ឈ្នះ ៧-១ ​លើ​ ​ប្រេស៊ីល​)

ស្ថិតិ​កាល​នៅ​ជា កីឡាករ​អាជីព​៖

-ឈ្នះ​ពាន Bundesliga ឆ្នាំ ១៩៩០, ១៩៨៩, ១៩៨៧ និង ១៩៨៦

-ឈ្នះ​ពាន DFB Cup ១៩៨៦

-ឈ្នះ​ពាន DFB Super Cup ១៩៨៧

-រង​ជើង​ឯក​ពាន​ Euro ឆ្នាំ ១៩៨៧ ៕ ប្រភព៖ FCBayern

វីដេអូប្រកួតមិត្តភាពដំបូងដែល លោកដឹកនាំឈ្នះ ១៣-១

វីដេអូប្រកួតទាំងអស់ក្នុង UCL

១១ ប្រកូតស៊ុតចូល ៤៣ គ្រាប់
កាល​នៅ​ជា កីឡាករ​អាជីព​ និងជាជំនួយការ

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;