UEFA Super Cup ​នឹង​បើក​ឲ្យ​អ្នក​គាំទ្រ​ចូល​មើល​ផ្ទាល់​ ​ឯ​ថ្ងៃ​ប្រកួត​នៅសល់ ១ ខែ​ទៀត

  • 2020-08-24 10:50:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ


ពាន​រង្វាន់ UEFA Super Cup ជា​រៀងរាល់​ឆ្នាំ​តែង​តែ​ធ្វើ​ឡើង​ពេល​បើក​រដូវកាល​ថ្មី ​ដោយ​លក្ខខណ្ឌ​ប្រកួត​គឺ តម្រូវ​ឲ្យ​​ក្រុម​ជើងឯក​ទ្វីប​អឺរ៉ុប​លំដាប់​ទី ១ Champions League ត​ទល់​ជាមួយ​ ក្រុមជើងឯក​ទ្វីប​អឺរ៉ុប​លំដាប់​ទី ២ Europa League ។

ដូចនេះ Bayer Munich ត្រូវ​ប៉ះ​​ជាមួយ​ក្រុម Sevilla (ក្រុមជើងឯក​ទ្វីប​អឺរ៉ុប​លំដាប់​ទី ២ Europa League) ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា​ឆ្នាំ ២០២០ ​​​​ក្នុង​កីឡដ្ឋាន Puskás Aréna ទីក្រុង Budapest​ ប្រទេសហុងគ្រី​ ។

ពាន​រង្វាន់ UEFA Super Cup

​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ UEFA បាន​បង្ហើប​ឲ្យ​ដឹង​ថា ​អាច​នឹង​បើក​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​មើល​ផ្ទាល់ ក្នុង​ចំនួន​កំណត់​មួយ​។ នេះ​ជា​ដំណឹង​ដ៏​រីករាយ​មួយ​ សម្រាប់​អ្នក​គាំទ្រ​ដែល​ចង់​មើល​ផ្ទាល់។

​Sevilla ​ជា​ក្រុម​ធ្លាប់​ឈ្នះ​ពាន UEFA Super Cup ​ម្ដង​គត់​នៅ​ឆ្នាំ ២០០៦ ក្រោយ​យក​ឈ្នះ​លើ Barcelona ​ដែល​ជា​ជើង​ឯក​ UCL ២០០៦ ដោយលទ្ធផលដល់ទៅ ៣-០ ។ ក្រុមខ្លាំងពីអេស្ប៉ាញមួយនេះ ជាជើងឯកពាន Europa League ៦សម័យ​ រីឯ Bayer Munich ជាជើងឯក Champions League ៦ សម័យ។

ដោយ​ឡែក​ ​បើ​គិត​លើ​ប្រវត្តិ​ធ្លាប់​ជួប​គ្នា​វិញ កន្លង​មក នៅ​រដូវ​កាល ២០១៧/១៨ Sevilla ធា្លប់​ប៉ះ​គ្នា​ជាមួយ Bayern​ តែ​ម្តង​គត់​វគ្គ ៨ក្រុម​ចុងក្រោយ UCL សរុប​លទ្ធផល​ទាំងពីរ​ជើង Bayern ឈ្នះ ២-១ ៕

Sevilla ជើងឯកពាន Europa League ៦សម័យ​
Bayer Munich ជាជើងឯក Champions League ៦ សម័យ
អ្នកគាំទ្រកំពុងលើកទង់ជាតិហុងគ្រី ចូលមើលផ្ទាល់​​​​ក្នុង​កីឡដ្ឋាន Puskás Aréna ពេលកន្លងមក

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

;