រដ្ឋបាលខេត្តកែប ប្រកាសទទួលយកចំណុចខ្វះខាត ខណៈ​ទទួលបានភ្ញៀវ​លំដាប់ទី៣ ក្នុងថ្ងៃឈប់​សម្រាក​កន្លងទៅ

  • 2020-08-25 00:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្តកែប បានចេញលិខិតថ្លែងអំណរគុណ​ចំពោះ​ភ្ញៀវទេសចរ​ដែល​បាន​ទៅលេងកម្សាន្ត​នៅខេត្តកែប ដោយក្នុងរយៈពេល ៥ថ្ងៃនៃការសង​ថ្ងៃឈប់សម្រាក​ ខេត្តនេះទទួលបាន​ភ្ញៀវរហូតដល់ចំនួន ១៤៦ ៣៨៣នាក់ ពោលគឺជាប់លំដាប់ថ្នាក់ទី៣ បន្ទាប់ពីខេត្តសៀមរាប និងកំពត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត​ក៏ប្រកាស​ទទួល​យកនូវចំណុចខ្វះខាត​ដោយអចេតនា ប្រការណាមួយ និង​សុំទោស​ចំពោះ​អវិជ្ជមាន​ដែលបង្កជាបញ្ហាតិចតួច​ដល់​សតិអារម្មណ៍​របស់​ភ្ញៀវទេសចរផងដែរ ដោយ​អាជ្ញាធរនឹង​ខិតខំប្រឹងប្រែងកែសម្រួល​រាល់​ចំណុច​អវិជ្ជមាន​ទាំងឡាយ​ឱ្យបានល្អ៕

អត្ថបទថ្មី
;