មុខងាររកទូរសព្ទរបស់ Samsung ពេលនេះអាចដំណើរការបានទោះអត់អ៊ីនធឺណិត
- 2020-08-25 03:10:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងាររកទូរសព្ទរបស់ Samsung ពេលនេះអាចដំណើរការបានទោះអត់អ៊ីនធឺណិត
ចន្លោះមិនឃើញ
មុខងារ Find My Mobile របស់ Samsung នាពេលនេះអាចដំណើរការបាន ទោះបីជាឧបករណ៍ដែលបាត់ទៅមិនមានភ្ជាប់ជាមួយអ៊ីនធឺណិតក្ដី។ ដែលមានន័យថាប្រសិនបើមានអ្នកលួចទូរសព្ទរបស់អ្នក ហើយបិទអ៊ីនធឺណិតទូរសព្ទ ឬ Wi-Fi ក៏អ្នកនៅតែអាចស្វែងរកទូរសព្ទបាន។
មុខងារ Find My Mobile អាចដំណើរការ Offline បានតាមរយៈការជួយពីស្មាតហ្វូន ឬ Tablet នៅក្បែរៗឧបករណ៍ដែលបាត់ទៅ ដោយស្មាតហ្វូន ឬ Tablet ដទៃដែលមានដំណើរមុខងារ Offline finding ស្រាប់ អាចជួយស្កេនរកទីតាំងស្មាតហ្វូនដែលបាត់ និងរាយការណ៍ពីទីតាំងដល់ម្ចាស់ស្មាតហ្វូននោះបាន។
មុខងារស្វែងរកបែប Offline នេះ គឺមាននៅលើ Version 7.1.08.0 នៃកម្មវិធី Find My Mobile លើឧបករណ៍ Samsung ដែលក្រុមហ៊ុនបានបញ្ចេញឲ្យប្រើប្រាស់ចាប់ពីពេលនេះ។ ពេលអាប់ដេតកម្មវិធីនេះហើយ អ្នកប្រើប្រាស់ត្រូវចូលដំណើរការមុខងារ Offline finding ដោយខ្លួនឯង៕