ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នឹងលេចឡើងនៅខេត្តបន្ទាយមានជ័យ
- 2020-08-25 06:05:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នឹងលេចឡើងនៅខេត្តបន្ទាយមានជ័យ
ចន្លោះមិនឃើញ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចយល់ព្រមលើ គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន “RAY POWER SUPPLY CO., LTD”។
គម្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាងនិងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៣៩,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០កន្លែង៕