១១៧ថ្ងៃ ផាកពិន័យម៉ូតូជាង ១១ម៉ឺនគ្រឿង និងរថយន្តជិត៤ម៉ឺនគ្រឿង

  • 2020-08-26 02:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា នេះថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ១១៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៥ ខែសីហា យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ១៤៩.១៨៨គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១១០ ៥៨៩គ្រឿង និងរថយន្តមានចំនួន ៣៨ ៥៩៩គ្រឿង (រថយន្តតូច ៣៣ ២៩៨គ្រឿង និងរថយន្តធំ ៥ ៣០១គ្រឿង)។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕

ប្រភព៖ rasmeinews

អត្ថបទថ្មី
;