អត់​គីមី​ទេ! ភេសជ្ជៈធ្វើ​ពី​បន្លែ​ផ្លែឈើ​ទាំង​៦នេះ អាច​ជួយ​ប៉ូវ​កម្លាំង​ផ្លូវ​ភេទ​​បាន

  • 2020-08-26 06:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅ​ពី​​​ការ​ទទួល​ទាន​អាហារ​ប៉ូវ ​ការ​ហាត់​ប្រាណ និង​​ការ​ប្រើប្រាស់​ផលិតផល​ជំនួយ​ផ្សេងៗ ការ​ជ្រើសរើស​ភេសជ្ជៈ​បែប​ធម្មជាតិ​មួយ​ចំនួន​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ​ចំពោះ​សមត្ថភាព​ផ្លូវភេទ​​។ បើ​តាម​អ្នក​ជំនាញ មាន​ភេសជ្ជៈ​​ធម្មជាតិ​ចំនួន ៦​មុខ អាច​បង្ហាញ​​ផល​វិជ្ជមាន​​ល្អ​​ចំពោះរឿង​​នៅ​លើ​គ្រែ​ជាមួយ​និង​ដៃគូ​របស់​អ្នក៖

១. ភេសជ្ជៈ​ផលិត​ពី​ដើម​ស្ពៃ​ក្រហម

ស្ពៃ​ក្រហម​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ​ម្យ៉ាង​ឈ្មោះ​ថា "Boron" ដែល​ជំនួយ​ដល់​ការ​ផលិត​អ័រម៉ូន​​ផ្លូវ​ភេទ។ បន្ថែម​ពី​នេះ វា​ក៏​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ក្នុង​រាងកាយ​​ផង​ដែរ ជា​ពិសេស​នៅ​ពេល​កំពុង​រួមភេទ។ សម្រាប់​បុរសៗ គួរ​គប្បី​ទទួល​ទាន​ភេសជ្ជៈ​នេះ​ឲ្យ​បាន​ជា​រៀងរាល់ថ្ងៃ។

២. ទឹក​ដោះ​គោ

បើ​តាម​ទំនៀម​ទម្លាប់​ឥណ្ឌា ស្វាមី​ភរិយា​ថ្មីថ្មោង​​​ត្រូវ​ផឹក​ទឹក​ដោះ​គោ​ជា​មុន​សិន មុន​យប់​ផ្សំ​ដំណេក។ ដឹង​មូលហេតុ​អី​អត់? នេះ​គឺ​ព្រោះ​តែ​វា​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្លូវភេទ​ដ៏​អស្ចារ្យ​មួយ និង​ជួយ​បន្ថែម​ថាមពល​ដល់​រាងកាយ។

៣. ទឹក​ទទឹម

ទទឹម​ត្រូវ​គេ​ទទួល​ស្គាល់​​​ច្រើន​ថា​វា​ជា​ប្រភេទ​​ផ្លែ​ឈើ​​ដ៏​អស្ចារ្យ​មួយ​​ក្នុង​ការ​​ជួយ​ដល់​សុខភាព​​ផ្លូវភេទ ដែល​​​​​​​​​​​​​​​យើង​មិន​គួរ​មើល​រំលង​សោះ​ឡើយ។ ការ​ទទួល​ទាន​ទឹក​ទទឹម​រាល់​ថ្ងៃ អាច​ធ្វើ​​ឲ្យ​លំហូរ​ឈាម​ដើរ​បាន​ល្អ និង​ផ្ដល់​កម្លាំង​ខ្លាំង​ក្លា​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​លើ​គ្រែ។

៤. ភេសជ្ជៈ​ធ្វើ​ពី​ផ្លែ​បឺរ

វា​ពោរពេញ​ទៅ​ដោយ​សារធាតុ​រ៉ែ​ល្អៗ និង​វីតាមីន​ជា​ច្រើន​ប្រភេទ ដែល​​ផ្ដល់​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ។ ក្នុង​នោះ​ផង​ដែរ វា​ក៏​អាច​ជួយ​​មួយ​ផ្នែក​ទៅ​ដល់​សុខភាព​​​ផ្លូវភេទ​នារីៗ​ ​​​​​​​​​​​​​​​​​ព្រោះ​តែ​បឺរ​សម្បូរ​ជាតិ​ប៉ូតាស្យូម​ខ្ពស់។

៥. ទឹក​ប្រទាល​កន្ទុយ​ក្រពើ

ភេសជ្ជៈ​នេះ​សម្បូរ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ច្រើន ដែល​ល្អ​ក្នុង​ការ​បង្កើន​ថាមពល​​ផ្លូវភេទ​ឲ្យ​បាន​យូរ។

៦. ទឺក​ចេក​ក្រឡុក

ការ​ញ៉ាំ​ទឹក​ចេក​ក្រឡុក​លាយ​ជាមួយ​ទឹក​ឃ្មុំ​បន្តិច​ជា​ប្រចាំ​ថ្ងៃ នឹង​ជួយ​បង្កើន​អ័រម៉ូន​ផ្លូវភេទ៕

ប្រភព៖ youngisthan.in ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;