ចិន បាញ់​មីស៊ីល​២គ្រាប់​ព្រមាន​អាមេរិក នៅ​សមុទ្រចិនខាងត្បូង

  • 2020-08-27 02:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន បាន​បាញ់​មីស៊ីល​ប្រឆាំងយន្តហោះ​ចំនួន ២គ្រាប់​ទៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២០ ដែលនេះជាសារព្រមានយ៉ាងច្បាស់​ទៅលើអាមេរិក។

កាលពីថ្ងៃអង្គារកន្លងទៅ ចិនបានចោទអាមេរិកថា បាន​បញ្ជូន​យន្តហោះចារកម្ម U-2 ចូលក្នុងតំបន់គ្មានការហោះហើរ ដោយគ្មាន​ការអនុញ្ញាត​ក្នុងសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលចិន ធ្វើសមយុទ្ធទ័ពជើងទឹក។

មីស៊ីល​ទាំងពីរគ្រាប់នេះ មាន១គ្រាប់ម៉ាក DF-26B បាញ់​ចេញពី​ភាគពាយព្យ​នៃខេត្ត Qinghai និង​១គ្រាប់ទៀតម៉ាក DF-21D បាញ់ចេញពីភាគខាងកើត​ខេត្ត Zhejiang។ មីស៊ីលទាំងពីរគ្រាប់​ត្រូវបានបាញ់​ចូល​ក្នុងតំបន់ចន្លោះ​ខេត្ត Hainan និង​កោះ Paracel។

មីស៊ីល DF-26 អាចបាញ់បានដល់ចម្ងាយ ៤ពាន់គីឡូម៉ែត្រ ហើយអាច​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ សម្រាប់​កម្ទេច​គោលដៅនៅលើគោក និងក្នុងទឹក។ ចំណែក DF-21 អាចបាញ់បាន​ដល់ចម្ងាយ ១៨០០គីឡូម៉ែត្រ ជាមីស៊ីលបាលីស្ទីក​ប្រឆាំងនាវា​ដំបូងគេក្នុងលោក។

យោធាចិន អះអាងថា ការបាញ់មីស៊ីលនេះ គឺដើម្បី​ពង្រឹងសមត្ថភាព​របស់ចិន​ក្នុងការទប់ស្កាត់​កម្លាំងសត្រូវចូលក្នុងសមុទ្រចិនខាងត្បូង។ «នេះជាការឆ្លើយតប​របស់​ចិន ចំពោះ​គ្រោះថ្នាក់​ដ៏មាន​សក្តានុពល ខណៈយន្តហោះសង្គ្រាមអាមេរិក និងនាវាសង្គ្រាម ចូល​ក្នុងសមុទ្រ​ចិនខាងត្បូងជាបន្តបន្ទាប់»៕

ប្រភព៖ South China Morning Post

អត្ថបទថ្មី
;