​កីឡដ្ឋាន១នៅអាស៊ាន​ ​នឹង​ដំឡើង VAR ក្នុង​ពាន​រង្វាន់ AFC Champions League

  • 2020-08-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រព័ន្ធ​បច្ចេកវិទ្យា​ VAR ​ដែល​មាន​នាទី​ជា​ ​អាជ្ញាកណ្ដាល​វីដេអូ​ក្នុង​ការ​ប្រកួត​ នឹង​ត្រូវ​រៀបចំ​តំឡើង​ដាក់​ក្នុង​ពហុ​កីឡដ្ឋានជាតិ​ Bukit Jalil ស្ថិត​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ដំណើរ​ ពាន​រង្វាន់ AFC Champion League ឆ្នាំ​ ២០២០ ​ដែល​ម៉ាឡេស៊ី ​ជា​ម្ចាស់​ផ្ទះ។​​

យោង​តាម​ប្រភព​ព័ត៌មាន​បាន​រំលេច​ឲ្យ​ដឹង​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ក្របខ័ណ្ឌ AFC ​នេះ​ ​អាច​ប្រើប្រាស់​ចាប់​ពី​វគ្គ ៨ ក្រុម​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ​។ ​ប្រការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ VAR ​មាន​មុខលើកទី ៣ក្នុង​ក្របខ័ណ្ឌ AFC បន្ទាប់ពីព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០១៩ និង AFC U23 Championship ២០២០ ។

ដំណើររបស់វា នឹងជាជំនួយ​ការដើម្បីសម្រេច​ទៅលើសកម្មភាពដូចជា គ្រាប់បាល់ចូលទី ឬអត់, កំហុសមុខតំបន់គ្រោះថ្នាក់ ឬ កំហុស​ក្រៅប្រអប់បង្ករហូតដល់បានកាតក្រហម និងកំហុសអចេតនាផ្សេងៗទៀតរបស់កីឡាករ​។

ជម្រាប​ជូន​ដែរ​ថា​ ​ពហុ​កីឡដ្ឋានជាតិ​ Bukit Jalil ខាងលើ​នេះ អាច​​ផ្ទុកអ្នក​ទស្សនា​បាន​​ដល់​ទៅ​ ១០ មុឺន​នាក់​ បាន​ជាប់​ជា ​កីឡដ្ឋាន​ធំជាងគេ​បំផុត​ប្រចាំ​តំបន់​អាស៊ាន៕

ប្រព័ន្ធ​បច្ចេកវិទ្យា​ VAR
ប្រព័ន្ធ​បច្ចេកវិទ្យា​ VAR
ផ្នែកខាងក្នុងកីឡដ្ឋាន Bukit Jali /រូបថត៖ thienthach
ផ្នែកខាងក្រៅ

ទស្សនាវីដេអូ កីឡដ្ឋាន Bukit Jali ខាងក្រោម៖

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;