៦ ក្បាច់ជួយដុតបំផ្លាញខ្លាញ់ក្បាលពោះបានយ៉ាងរលូន

  • 2020-08-27 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នារីរូប​ណាមិនប្រា​ថ្នារាង​ស្អាត ក្បាល​ពោះរាប​ស្មើ ចង្កេះ​អង្រ្កង​នោះ? មិនហ៊ាន​ស្លៀក​សំលៀក​បំពាក់​រឹបរាង ខ្លីៗ ពេលចេញ​ទៅក្រៅ​ម្តងៗ ព្រោះ​មាន​ក្បាលពោះ។ ទាំងអស់​នោះលែង​ជាបញ្ហា​ទៀត​ហើយ លំហាត់​ប្រាណ​ខាង​ក្រោមនេះ​នឹងជួយ​អ្នកដុត​បំផ្លាញ​ខ្លាញ់​ក្បាល​ពោះបាន៖

ក្បាច់​ទី១៖ ចលនា​សាច់ដុំ​ពោះ​ចំហៀង

ដាក់ដៃ​លើកលើ​ក្បាល​ទាំងពីរ ដូច​រ៉ុកកែត រួចបត់​ទៅ​ឆ្វេង ទៅ​ស្តាំ យឺតៗ។ គួរធ្វើឲ្យបានពី ៣​ ទៅ ២០ ដង។

ក្បាច់​ទី២៖ ដេក​ពុត​ខ្លួន

ផ្តេកខ្លួន​ផ្ទាល់នៅ​លើកម្រាល ដាក់ជើង​ឡើងលើ​ឲ្យត្រង់ ៩០ ដឺក្រេ។ បន្ទាប់​មកអង្គុយ​យឺតៗ ទប់ប្រ​ហែល​មួយវិនាទី​រួចធ្វើបន្ត​ទៀត​មួយៗ។ គួរធ្វើឲ្យបានពី ៣ ទៅ ៥០ ដង។

ក្បាច់​ទី៣៖ អាវ៉ង់​ឬ​ដេកផ្ងារ

ផ្តេក​ខ្លួនឲ្យ​ត្រង់​ស្មើ​ល្អ រួចបែរ​មកចំហៀង​ខ្លួននិង​បែរទៅ​មុខរយៈ​ពេល​មួយនាទី។ គួរធ្វើឲ្យបាន៣ ដងក្នុងមួយនាទី។

ក្បាច់​ទី៤៖ លើក​ជើង

ក្បាច់នេះ​គឺត្រូវលើក​ជើងចុះ​ឡើងម្តង​យឺតៗ​មិន​លឿន​ពេក។ ពេល​ដាក់​ជើងចុះ មិនត្រូវ​ឲ្យ​ជើង​ដល់ដី​ឡើយ ទប់​រយៈពេល ៥ វិនាទី រួចចាំ​លើក​ឡើង​ដូចរូប។ គួរធ្វើឲ្យបានពី ៣​ ទៅ ២០ ដង។

ក្បាច់​ទី៥៖ អង្គុយ​ច្រហោង

អង្គុយ​ច្រហោយ​ចាត់ទុក​ថាដូច​អង្គុយនៅ​លើ​កៅអី។ ចាប់ផ្តើម​អង្គុយ​យឺតៗ ដាក់ដៃ​ឲ្យ​ត្រង់ ខ្នង​ត្រង់​។ គួរធ្វើឲ្យបាន ៣ ទៅ ២០ ដង។

ក្បាច់​ទី៦៖ ក្បាច់​ជិះកង់

ផ្តេកខ្លួន​របស់អ្នក​ទៅនឹងដី​ឬកម្រាល ដាក់ដៃ​ទ្រ​លើ​ក្បាល។ រួចធ្វើ​ចលនា​ជើង​ដូចជិះ​កង់ ធ្វើយ៉ាង​ណា​ឲ្យកែង​ដៃប៉ះ​ជង្គង់​ឆ្លាស់គ្នា​ទៅវិញ​ទៅមក។ គួរធ្វើឲ្យបាន ៣ ទៅ ២០ ដង៕

រុបភាព៖ Pinterest

ចុចអានបន្ត៖

មិត្តនារីអាចសម្រកដើមដៃតាមការហាត់ប្រាណងាយៗដោយមិនចំាបាច់វះកាត់អ្វីឡើយ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;