ឈ្មោះ​មេទ័ព​កំពូលអ៊ីរ៉ង់ ដែលត្រូវ​សម្លាប់​ដោយ​អាមេរិក​នោះ ត្រូវបាន​យក​ដាក់​ឈ្មោះលើ​មីស៊ីលថ្មី

  • 2020-08-27 07:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសអ៊ីរ៉ង់ មិនដែល​បំភ្លេច​ពីការស្លាប់​របស់​មេទ័ពកំពូលលោក Qasem Soleimani ដែលត្រូវបានសម្លាប់​ដោយ​ដ្រូន​អាមេរិក កាលពីខែមករា ឆ្នាំ​២០២០​ឡើយ។ ក្នុងនោះអ៊ីរ៉ង់ បាន​បង្កើតមីស៊ីលបាលីស្ទីកថ្មីមួយ ព្រមទាំងដាក់ឈ្មោះមេទ័ពរូបនោះ លើមីស៊ីល​នេះទៀតផង។

ថ្មីៗនេះ កងទ័ព​អ៊ីរ៉ង់ បាន​បញ្ចេញ​មីស៊ីលថ្មីពីរប្រភេទ។ ១ប្រភទជាមីស៊ីលបាលីស្ទីកបាញ់​ពី​ផ្ទៃដី ទៅលើគោលដៅ​លើផ្ទៃដី និងប្រភេទមីស៊ីលលឿនជាងសំឡេង (Cruise Missile)។

មីស៊ីលបាលីស្ទីក ត្រូវបាន​ដាក់ឈ្មោះថា «The Martyr Hajj Qasem» ដើម្បីជាការរំលឹកដល់មេទ័ព Qasem Soleimani។ ចំណែក​មីស៊ីល (Cruise) ក៏ត្រូវបានដាក់ឈ្មោះ «Martyr Abu Mahdi Al-Muhandis» រំលឹក​ដល់លោក Abu Mahdi Al-Muhandis ដែល​ជាមេដឹកនាំកម្លាំង Hashd al-Shaabi Shiite ជាអ្នកដែលត្រូវបានអាមេរិកសម្លាប់ជាមួយលោក Soleimani ផងដែរ៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;